សន្និសីទជំរុញវិនិយោគនិងអភិវឌ្ឍន៍ទេសចរណ៍ខេត្ត Lao Cai ឆ្នាំ ២០១៦
 |
សន្និសីទជំរុញវិនិយោគនិងអភិវឌ្ឍន៍ទេសចរណ៍ខេត្ត Lao Cai ឆ្នាំ ២០១៦ |
(VOV)_នាព្រឹកថ្ងៃទី៨ ឧសភា នៅមជ្ឈមណ្ឌលសន្និសីទខេត្ត Lao Cai បានប្រ
ព្រឹត្តទៅសន្និសីទជំរុញវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍ខេត្ត Lao Cai ឆ្នាំ២០១៦។
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអញ្ជើញចូលរួម និងជាអធិបតី
សន្និសីទ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអោយ
ដឹងថា៖
“ ខ្ញុំជឿជាក់ថា៖ បក្សភាគ រដ្ឋអំណាច និងប្រជាជន នៅខេត្ត Lao Cai និង
បណ្ដាអង្គភាពអាជីវកម្ម វិនិយោគិន នឹងផ្លាស់ប្តូរថ្មី សកម្មថែមទៀត ដើម្បីធ្វើអា
ជីវកម្ម និងប្រើប្រាសគ្រប់ប្រភពកម្លាំង សក្ដានុភាពរបស់ខេត្ត។ ទន្ទឹមនឹងនោះ
រួមសហការជាមួយគ្រប់ក្រសួង ស្ថាប័ន អនុវត្តកិច្ចសន្យានានា នាំខេត្ត Lao Cai
ទៅជាខេត្តមួយអភិវឌ្ឍន៍បំផុត នៅតំបន់ភាគពាយ័ព្យ និងជាខេត្តអភិវឌ្ឍន៍ខ្លាំង
ក្នុងទូទាំងប្រទេស៕”