សន្និសីទ​ថ្នាក់​រដ្ឋមន្រ្តីបរិស្ថាន EU បានឈានដល់កិច្ចព្រមព្រៀងស្តីពីច្បាប់អាកាសធាតុនៅនាទីចុងក្រោយ

(VOVWORLD) - បន្ទាប់ពីការពិភាក្សាអស់រយៈពេលជាង ១៦ ម៉ោង នាព្រឹកថ្ងៃទី ២៩ ខែមិថុនា រដ្ឋមន្ត្រីបរិស្ថាននៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ទាំង២៧ បានឈានដល់កិច្ចព្រមព្រៀងស្តីពីច្បាប់ដែលបានស្នើឡើង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមនោះគាំទ្រផែនការរហូតដល់ឆ្នាំ ២០៣៥ មិនទិញលក់រថយន្តថ្មី ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។
សន្និសីទ​ថ្នាក់​រដ្ឋមន្រ្តីបរិស្ថាន EU បានឈានដល់កិច្ចព្រមព្រៀងស្តីពីច្បាប់អាកាសធាតុនៅនាទីចុងក្រោយ - ảnh 1រូបភាព៖ : AFP/TTXVN

តាមនោះ បណ្ដារដ្ឋមន្ត្រីបានឯកភាពលើគោលជំហររួម ចំពោះច្បាប់ចំនួន៥ ក្នុងក្របខ័ណ្ឌនៃកញ្ចប់វិធានការដ៏ធំជាង សំដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងទសវត្សនេះ។ បណ្ដារដ្ឋមន្រ្តីក៏បានគាំទ្រដល់ខ្លឹមសារសំខាន់ៗក្នុងកញ្ចប់វិធានការដែលគណៈកម្មាធិការអឺរ៉ុប (EC) បានស្នើឡើងកាលពីរដូវក្តៅឆ្នាំ ២០២១ ក្នុងនោះរួមទាំងច្បាប់ដែលថា រថយន្តទិញលក់ថ្មីទាំងអស់នៅក្នុងទឹកដី EU ត្រូវបំពេញតាមស្តង់ដារមិនបំភាយឧស្ម័នកាបូន ចាប់តាំងពីឆ្នាំ ២០៣៥ តទៅ ។ ច្បាប់នេះមានន័យថា មិនទិញលក់ថ្មីនូវប្រភេទរថយន្តដែលប្រើប្រាសម៉ាស៊ីនចំហេះខាងទាំងនោះឡើយ។

បណ្តារដ្ឋមន្រ្តីបានគាំទ្រទីផ្សារកាបូនថ្មីរបស់សហភាពអឺរ៉ុប ដើម្បីដាក់ថ្លៃការបំភាយឧស្ម័នកាបូន ទៅលើប្រេងឥន្ធនៈឥន្ធនៈបំពុលដែលប្រើក្នុងយានយន្ត និងក្នុងអគារ។ ទន្ទឹមនឹងនោះ ប្រទេសសមាជិក EU ទាំង ២៧ ក៏បានឯកភាពលើច្បាប់ចំនួន ២ ផ្សេងទៀត សំដៅលើកកម្ពស់គោលដៅកាត់បន្ថយការបំភាយឧស្ម័នថ្នាក់ជាតិ ដែលទីក្រុងព្រុចសែលបានដាក់ចេញ ចំពោះប្រទេសនានាលើវិស័យមួយចំនួនហើយបង្កើនសមត្ថភាពរក្សាទុកឧស្ម័នកាបូនធម្មជាតិរបស់ព្រៃឈើផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ