សន្និសីទទូទាំងប្រទេសអំពីការងារបង្ការប្រឆាំងអំពើពុករលួយ

(VOVworld) - នាថ្ងៃទី៦ កក្កដា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបាន ប្រព្រឹត្តទៅសន្និសីទទូទាំងប្រទេសអំពីការងារបង្ការប្រឆាំងអំពើពុករលួយដោយ អយ្យការប្រជាជនកំពូលរៀបចំឡើង។របាយការណ៍នៅសន្និសីទនេះរបស់អយ្យ
ការប្រជាជនកំពូលបានឲ្យដឹងថា ស្ថានភាពបទល្មើសអំពើពុករលួយនាពេលកន្លង
ទៅនៅមានបំរ៉ែបំរួលដ៏ស្មុគស្មាញដោយកើតមានឡើងនៅលើបណ្ដាវិស័យ ថ្នាក់
ផ្នែកស្ទើរតែទាំងអស់។លោក Nguyen Hoa Binh ប្រធានអយ្យការប្រជាជនកំពូល
បានឲ្យដឹងថា៖

“ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយនាបច្ចុប្បន្ន ផ្នែកដែលខ្សោយបំផុត នោះគឺ
រកឃើញករណីអំពើពុករលួយ ស៊ើបអង្កេត ផ្តន្ទាទោសនិងជំនុំជំរះករណី អំពើពុក
រលួយ។ប្រជាជនកំពុងរងចាំអំពីប្រសិទ្ធិភាពនៃផ្នែកទាំងនេះ។តាមរយៈការដោះ
ស្រាយករណីអំពើពុករលួយនឹងពង្រឹងជំនឿជាក់របស់ប្រជាជនអំពីការប្ដេជ្ញាចិត្ត
បង្ការប្រឆាំងអំពើពុករលួយរបស់បក្ស របស់រដ្ឋ និងរបស់ស្ថាប័ននិតិប្រតិបតិ្តនានា
ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ