សន្និសីទទូទាំងប្រទេសអំពីការជំរុញការងារកសាងនិងអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យនៅមូលដ្ឋាន

(VOVWORLD) - នាព្រឹកថ្ងៃទី១៦ កក្កដា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹមទទួល បន្ទុកការអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យនៅមូលដ្ឋាន បានរៀបចំសន្និសីទទូទាំង ប្រទេសអំពីការជំរុញខ្លាំងការងារកសាងនិងអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យនៅ មូលដ្ឋាន។
សន្និសីទទូទាំងប្រទេសអំពីការជំរុញការងារកសាងនិងអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យនៅមូលដ្ឋាន - ảnh 1  អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងមតិនៅសន្និសីទ

  អញ្ជើញថ្លែងមតិនៅសន្និសីទ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអះអាងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការអនុវត្តបទបញ្ញតិ្ត នៅមូលដ្ឋានមានបម្រែបម្រួលវិជ្ជមានជាច្រើន។ ការអនុវត្តបទបញ្ញត្តិប្រជាធិប តេយ្យនៅមូលដ្ឋានបានរួមចំណែកពង្រីកសក្ដានុភាពនិងកម្លាំងច្នៃប្រឌិតរបស់ ប្រជាជន ក្នុងការចូលរួមពិភាក្សាលើកិច្ចការនានារបស់តំបន់និងប្រទេសជាតិ។ ដើម្បីជំរុញខ្លាំងការអនុវត្តឲ្យបានល្អថែមទៀតនូវបទបញ្ញត្តិប្រជាធិបតេយ្យនៅមូលដ្ឋាន អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា គណៈកម្មា ធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិវៀតណាមនិងសមាសភាពគ្រប់ជាន់ ថ្នាក់ ត្រូវការជ្រួតជ្រៀបយ៉ាងជ្រាលជ្រៅនូវទស្សនៈបញ្ជាណែនាំនានានៃ សារាចរណ៍៣០និងសន្និដ្ឋាន១២០របស់ការិយាល័យនយោបាយនិងឯកសារទាក់ទិននានារបស់បក្សនិងរដ្ឋ។

“ត្រូវធ្វើយ៉ាងម៉េចដើម្បីការអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យនិងការពង្រីក ប្រជាធិបតេយ្យក្លាយទៅជាការងារជាប្រចាំ ជាកម្លាំងចលករនៃការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម ជាលក្ខខណ្ឌដើម្បីថែទាំឲ្យបានល្អ ជីវភាពរស់នៅ ផល ប្រយោជន៍និងសុភមង្គលរបស់ប្រជាជន អនុវត្តន៍សមភាពសង្គម ធានាសន្តិសុខ សុខុមាលភាពសង្គម បង្កភាពងាយស្រួលសំរាប់សាធារណៈជនចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិនិយាយរួមនិងតំបន់ ស្ថានប័ន អង្គភាពនិយាយដោយឡែក។”

លោកអគ្គលេខាបក្សក៏សំណូមពរឲ្យថ្នាក់ដឹកនាំស្នូលៗនៃស្ថាប័នរដ្ឋ រដ្ឋ អំណាចគ្រប់ជាន់ថ្នាក់ និងស្ថាប័ន អង្គភាពទាក់ទិននានាត្រូវពង្រីកប្រជា ធិបតេយ្យក្នុងបក្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ