សន្និសីទនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងអង្គភាពអាជីវកម្មនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ

សន្និសីទនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងអង្គភាពអាជីវកម្មនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ - ảnh 1
សន្និសីទនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងអង្គភាពអាជីវកម្មនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ

(VOV)_នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន
សម្រេចចិត្តរៀបចំសន្និសីទជាមួយអង្គភាពអាជីវកម្មឆ្នាំ ២០១៦ នាថ្ងៃទី២៩ មេសា
 ឆ្នាំ  ២០១៦ ដោយមានឈ្មោះ៖ អង្គភាពអាជីវកម្មវៀតណាម -កម្លាំង​ចលករអភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ សន្និសីទបាននាំចេញសាររបស់​នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលគឺបង្កលក្ខណះងាយស្រួលបំផុត ដើម្បីធ្វើអាជីវកម្ម ជំ​រុញអង្គភាពអាជីវកម្មអភិ
វឌ្ឍន៍អំពីបរិមាណផង និងគុណភាពផង។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
 បានស្នើអោយគ្រប់ក្រសួង ​ គណៈកម្មាធិការ​ប្រជាជនខេត្តនិងទីក្រុងចំណុះមជ្ឈឹម 
ត្រូវជូនដំណឹងអំពីស្ថានភាពជំពាក៉ជំពិន ​សំណូមពររបស់អង្គភាពអាជីវកម្ម ហើយ
នាំចេញដំណោះស្រាយ បង្កើតបរិយា​កាសធ្វើអាជីវកម្មប្រកបដោយងាយស្រួល 
ចំពោះអង្គភាពអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ