(VOV)_នាថ្ងៃទី៣ តុលារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសនានាដែលបាន
ចូលរួមការចរចារ ស្ដីពីកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វីក បានសម្រេចអូសបន្លាយ
បន្ថែមរយៈពេល១ថ្ងៃ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Atlanta ភាគខាងត្បូងអាមេ
រិក ដល់ថ្ងៃទី៤ តុលា (តាមម៉ោងអាំមេរិក)។ នេះគឺជាការខំប្រឹងប្រែងមួយក្នុងចំ
ណោមការខំប្រឹងប្រែងរបស់ប្រទេសទាំង១២ ហើយបង្ហាញនូវការប្តេជ្ញាខ្ពស់
ដើម្បីសម្រេចការចរចារនេះក្នុងឆ្នាំ ២០១៥។ មជ្ឈដ្ឋានអ្នកវិភាគបានអោយដឹងថា៖ ប្រសិនបើ សន្និសីទរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃបណ្ដាប្រទេសចូល
រួមការចរចារ TPP នេះ នៅទីក្រុង Atlanta មិនទទួលបានការព្រមព្រៀងចុង
ក្រោយក្តី ប៉ុន្តែដំណើការចរចារ TPP ក៏អាចសម្រេចក្នុងឆ្នាំនេះ ក្នុងពេលដែល
អ្នកចរចារទាំងនេះជួបជុំគ្នាទៀត នៅខាងក្រៅសន្និសីទកំពូល វេទិការសហ
ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC ) នឹងប្រព្រឹត្តទៅនាខែវិច្ឆកា ខាង
មុខ នៅហ្វីលីពីន៕
 |
សន្និសីទរដ្ឋមន្ត្រីTPP នៅអាមេរិកត្រូវអូសបន្លាយបន្ថែម |