សន្និសីទស្ថាប័នទេសចរណ៍ថ្នាក់ជាតិអាស៊ីលើកទី ៤៩

(VOVWORLD) -នាថ្ងៃទី ១៤ ខែមករា នៅទីក្រុង Ha Long ខេត្ត Quang Ninh សន្និសីទស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (NTOs) អាស៊ីលើកទី ៤៩ បានប្រព្រឹត្តិទៅជាផ្លូវការ ។ នេះគឺជាសកម្មភាពបើកឆាកក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ២០១៩។
សន្និសីទស្ថាប័នទេសចរណ៍ថ្នាក់ជាតិអាស៊ីលើកទី ៤៩ - ảnh 1 សន្និសីទស្ថាប័នទេសចរណ៍ថ្នាក់ជាតិអាស៊ីលើកទី ៤៩

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម លោក Nguyen Trung Khanh បានសង្កត់ធ្ងន់ថាទេសចរណ៍គឺជាកម្លាំងចលករ និន្នាការអភិវឌ្ឍន៍ចាំចាប់ មិនត្រឹមតែរបស់ប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន)ប៉ុណ្ណោះទេ ថែមទាំងរបស់ពិភពលោកទៀតផង ក្នុងនោះ ទេសចរណ៍បានរួមវិភាគទានយ៉ាងសកម្មដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់តំនប់អាស៊ី។ ហេតុដូច្នេះហើយ ការអភិវឌ្ឍទេសចរណ៍ក្នុងប្លុកអាស៊ានគឺជាការបង្កើនការផ្លាស់ប្ដូរ ការយល់ដឹង អំពីវប្បធម៌ នយោបាយ ក៏ដូចជាជំរុញឱកាសផ្សព្វផ្សាយ សហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងបណ្ដាប្រទេសក្នុងប្លុកអាស៊ាននិយាយដោយឡែក និងអន្តរជាតិនិយាយរួម។

វេទិកាទេសចរណ៍អាស៊ាន ២០១៩ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ