សន្និសីទសន្តិសុខនាវាចរណ៍អន្តរជាតិនៅបារ៉ែន

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានផ្ញើលិខិតទៅសន្និសីទដោយសង្កត់ធ្ងន់អំពីពេលវេលាប្រារព្វព្រឹត្តិការណ៍ដែលមានអត្ថន័យសំខាន់ក្នុងប្រវត្តិសាស្ត្រ។

នាថ្ងៃទី២១ខែតុលាសន្និសីទសន្តិសុខនាវាចរណ៍ឈូងសមុទ្របានប្រារព្ធនៅបារ៉ែនដោយមានការចូលរួមមកពីតំណាងនៃប្រទេសជាង៦០ដែលជាសមាជិកនៃក្រុមការងារសន្តិសុខអាកាសចរណ៍និងនាវាចរណ៍។សន្និសីទនេះត្រូវបានរៀបចំបន្ទាប់ពីមានការវាយប្រហារជាច្រើនទៅលើនាវាដឹកប្រេងនៅឈូងសមុទ្រនិងបណ្ដាមូលដ្ឋាននាំចេញប្រេងរបស់ Saudi Arabia ថ្មីៗនេះដែលសហរដ្ឋអាមេរិកនិងបណ្តាប្រទេសលោកខាងលិចជាច្រើនចោទប្រកាន់អ៊ីរ៉ង់ថាបានដំណើរការវាយប្រហារទោះបីជាទីក្រុងតេហេរ៉ង់បដិសេធរឿងនេះក៏ដោយ។ ថ្លែងនៅក្នុងសន្និសីទរយៈពេល២ថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងការបរទេសបារ៉ែនលោក Khaled bin Ahmed Al-Khalifa បានអំពាវនាវដល់បណ្តាប្រទេសដែលចូលរួមក្នុងសន្និសីទនេះបង្ហាញនូវទស្សនៈរួមមួយដើម្បីដំណើរការបណ្ដាវិធានការចាំបាច់ទាំងអស់សំដៅការពារប្រទេសជាតិ។លោកបានសង្កត់ធ្ងន់ថាសន្និសីទនេះគឺជាឱកាសមួយសម្រាប់ប្រទេសទាំងអស់ក្នុងការផ្លាស់ប្តូរទស្សនៈលើមធ្យោបាយនានាដោះស្រាយបណ្ដាការគំរាមកំហែងនានានិងធានានូវសេរីនាវាចរណ៍

ទន្ទឹមនឹងនេះរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានផ្ញើលិខិតទៅសន្និសីទដោយសង្កត់ធ្ងន់អំពីពេលវេលាប្រារព្វព្រឹត្តិការណ៍ដែលមានអត្ថន័យសំខាន់ក្នុងប្រវត្តិសាស្ត្រ។ លិខិតនោះបញ្ជាក់យ៉ាងច្បាស់ពីការលេចឡើងនៃអាវុធប្រស័យលោក ដែលកំពុងបង្កើតឡើងការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខនិងសន្តិភាពអន្តរជាតិ។រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកអំពាវនាវដល់បណ្តាប្រទេសនានាមានសកម្មភាពខ្លាំងក្លានិងចាំបាច់ដើម្បីទប់ស្កាត់ការរីកសាយភាយអាវុធប្រស័យលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ