សន្និសីទអនឡាញអនុវត្តការងាររណសិរ្សឆ្នាំ២០២០

(VOVWORLD) - នាព្រឹកថ្ងៃទី១០កុម្ភៈ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមបានរៀបចំសន្និសីទអនឡាញអនុវត្តភារកិច្ចសំខាន់ៗនៃការងាររណសិរ្សឆ្នាំ២០២០។

ក្នុងនោះ ផ្ដោតសំខាន់ទៅលើការឃោសនា ប្រមូលផ្ដុំប្រជាជនគ្រប់ ស្រទាប់ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូលក្នុងការកសាង និងការពារមាតុភូមិ ចលនាប្រជាជនប្រឡងប្រណាំងសិក្សារៀនសូត្រ ធ្វើ ពលកម្មដោយភាពច្នៃប្រឌិត អនុវត្តប្រកបដោយជោគជ័យនូវគោលដៅ សេដ្ឋកិច្ចសង្គម រក្សាយ៉ាងរឹងមាំនូវសន្តិសុខការពារជាតិរបស់ប្រទេសជាតិ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ កសាងបក្ស រដ្ឋអោយបានស្អាត ស្អំនិងរឹងមាំផងដែរ។

        ថ្លែងនៅសន្និសីទនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលោក Tran Thanh Man បានសង្កត់ធ្ងន់ថា ឆ្នាំ២០២០ជាឆ្នាំដែល រៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតទូទាំង ប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ ហេតុដូច្នេះ រណសិរ្ស មាតុភូមិនៅតាមខេត្ត ក្រុងនានា ត្រូវតែចូលរួមយ៉ាងសកម្មក្នុងការផ្ដល់មតិ យោបល់ចំពោះឯកសារដាក់ជូនមហាសន្និបាត ព្រមទាំងបង្កើនការឃ្លាំមើល បដិវាទសង្គមស្ដីពីបញ្ហាក្ដៅគគុកដែលត្រូវបានសាធារណៈមតិយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ