សប្ដាហ៍ខ្សែភាពយន្ត Dien Bien Phu នៅប្រទេសឡាវ លើកសសើរប្រពៃណីសាមគ្គីភាពរបស់ប្រជាជាតិទាំងពីរ

សប្ដាហ៍ខ្សែភាពយន្ត Dien Bien Phu នៅប្រទេសឡាវ លើកសសើរប្រពៃណីសាមគ្គីភាពរបស់ប្រជាជាតិទាំងពីរ - ảnh 1
សន្និសីទកាសែតស្ដីពីសប្ដាហ៍ខ្សែភាពយន្ត Dien Bien Phu នៅប្រទេសឡាវ (vietnamplus.vn)

        Vovworld-សប្ដាហ៍ខ្សែភាពយន្ត Dien Bien Phu នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥​
ដល់​ទី១១ឧសភានៅរដ្ឋធានីវៀងច័ន្ទនិងខេត្ត Savannakhet ឡាវ ក្នុងឱកាសរំលឹក
​ខួប​លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu។ ខ្សែភាពយន្តដ៏ល្បីឈ្មោះចំនួន៨​
ស្ដីពីយុទ្ធនាការ Dien Bien Phu ត្រូវបានឧទ្ទេសនាមជាមួយមហាជនឡាវរួមមាន​ខ្សែភាពយន្តរឿងចំនួន៥និងខ្សែភាពយន្តឯកសារចំនួន៣។ ថ្លែងមតិនៅ​សន្និសីទ​
កាសែត​ស្ដីពីព្រឹត្តិការណ៍នេះ នាថ្ងៃទី២៩មេសានៅទីក្រុងវៀងច័ន្ទ អនុរដ្ឋមន្ត្រី
ក្រសួងព័ត៌មានវប្បធម៍និងទេសចរណ៍ឡាវលោក Buangeun Saphouvong បាន
សង្កត់ធ្ងន់ថា៖

        “ជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu ជាមោទនភាពរបស់ប្រជាជនវៀត​
ណាម​ក្នុងដំណើរការតស៊ូដ៏លំបាកដើម្បីដណ្ដើមបានជ័យជំនះទាំងស្រុង។ ជ័យជំនះនេះក៏ជាទំព័រប្រវត្តិសាស្ត្រមាសក្នុងបុព្វហេតុតស៊ូបដិវត្តន៍របស់​ប្រជាជន
នៃប្រទេសឥណ្ឌូចិនទាំង៣ វៀតណាម-ឡាវ-កម្ពុជានិយាយដោយ​ឡែក​និង​អ្នក
ស្នេហាសន្តិភាពនិយាយរួម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ