ស.ប.ប កូរ៉េ បានអះអាងថាការសាកល្បងមីស៊ីលគ្រាន់តែជាលក្ខណៈស្វ័យការពារប៉ុណ្ណោះទេ

(VOVWORLD) -    ក្នុងសេចក្តីប្រកាសមួយដែលបានផ្សាយកាលពីថ្ងៃទី ៨ ខែឧសភា ក្រសួងការបរទេស ស.ប.ប កូរ៉េ បានអះអាងថា ការសាកល្បងមីស៊ីលដែលថ្នាក់ដឹកនាំ  ស.ប.ប កូរ៉េ លោក គីមជុងអ៊ុន បានត្រួតពិនិត្យកាលពីសប្តាហ៍មុន គឺគ្រាន់តែជាមានលក្ខណៈស្វ័យការពារ ហើយក៏ស្ថិតនៅក្នុងក្របខ័ណ្ឌនៃការធ្វើសមយុទ្ធជាប្រចាំផងដែរ។
ស.ប.ប កូរ៉េ បានអះអាងថាការសាកល្បងមីស៊ីលគ្រាន់តែជាលក្ខណៈស្វ័យការពារប៉ុណ្ណោះទេ - ảnh 1 ការបាញ់សាកល្បងមីស៊ីលរបស់ ស.ប.ប កូរ៉េ គ្រាន់តែជាមានលក្ខណៈស្វ័យការពារ

អ្នកនាំពាក្យក្រសួងការបរទេស ស.ប.ប កូរ៉េ បានលើកច្បាស់ថា វាជាការធ្វើសមយុទ្ធយោធាជាប្រចាំ ហើយមិនសំដៅទៅលើនរណាម្នាក់នោះឡើយ ក៏ដូចជា មិនធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់នេះទេ។ គួរបញ្ជាក់ថាកាលពីថ្ងៃទី ៤ ខែឧសភាកន្លងទៅ ស.ប.ប កូរ៉េ បានបាញ់សាកល្បងមីលស៊ីលរយៈចម្ងាយខ្លីដោយគ្មានការកំណត់ ក្នុងនោះមានអាវុធយុទ្ធសាស្ត្រថ្មីដែលទើបបានកែឆ្នៃនាពេលថ្មីៗនេះផងដែរ។ ការបាញ់ម៉ីលសីលនេះត្រូវបានចាត់ទុកជាការបង្ហាញពីទស្សនៈរបស់ទីក្រុងព្យុងយ៉ាងនៅពេលដែលកិច្ចចរចាស្តីពីអាវុធនុយក្លេអ៊ែរជាមួយអាមេរិកត្រូវបានផ្អាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ