ស.ប.ប.ក ប្រកាសលទ្ធផលបោះឆ្នោតរដ្ឋសភា

(VOVWORLD) -KCNA ក៏បានឲ្យដឹងថាមានអ្នកបោះឆ្នោតចំនួន ៩៩,៩៩% បានទៅបោះឆ្នោត ហើយបេក្ខជនជាប់ឆ្នោតទាំងអស់សុទ្ធតែទទួលបានសម្លេងគាំទ្រ ១០០ %។
ស.ប.ប.ក ប្រកាសលទ្ធផលបោះឆ្នោតរដ្ឋសភា - ảnh 1 អ្នកបោះឆ្នោតស.ប.ប.ក (រូបថត៖ vnanet.vn)

នាថ្ងៃទី ១២ ខែមិនា ទីភ្នាក់ងារសារព័ត៌មានកណ្ដាល ស.ប.ប.ក (KCNA) បានប្រកាសលទ្ធផលបោះឆ្នោតរដ្ឋសភារបស់ប្រទេសខ្លួន។ តាម KCNA ថា លោកស្រី Kim Yo-jong សមាជិការបម្រុងការិយាល័យនយោបាយ អនុប្រធានគណៈកម្មាធិការឃោសនាបក្សពលករ ស.ប.ប.ក ជាប់ក្នុងបញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតទាំង ៦៧៨ រូប ក្នុងការបោះឆ្នោតរដ្ឋសភា នីតិកាលទី ១៤ នាចុងសប្ដាហ៍កន្លងទៅ។ KCNA ក៏បានឲ្យដឹងថាមានអ្នកបោះឆ្នោតចំនួន ៩៩,៩៩% បានទៅបោះឆ្នោត ហើយបេក្ខជនជាប់ឆ្នោតទាំងអស់សុទ្ធតែទទួលបានសម្លេងគាំទ្រ ១០០ %។

ការបោះឆ្នោតជ្រើសតាំងសមាជិកសភា ស.ប.ប.ក នីតិកាលទី ១៤  សម្រាប់អាណត្តិ ៥ ឆ្នាំបានប្រព្រឹត្តិទៅនាថ្ងៃទី ១០ខែមិនាកន្លងទៅ។ ការបោះឆ្នោតលើកនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយសំដៅពង្រឹងផែនសាមគ្គីជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ