ស.ប.បកូរ៉េបានអនុវត្តន៍ការបាញ់បង្ហោះកាំជ្រួចមួយ

ស.ប.បកូរ៉េបានអនុវត្តន៍ការបាញ់បង្ហោះកាំជ្រួចមួយ - ảnh 1
ពលរដ្ឋកូរ៉េខាងត្បូងតាមដានកម្មវិធីព័ត៌មានស្ដីអំពីការបាញ់បង្ហោះកាំជ្រួចរបស់ព្យុងយ៉ាង
នាថ្ងៃទី២២ មិថុនា (រូបថត៖Xinhua/TTXVN)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ផ្សាយថា ស.ប.ប
កូរ៉េទើបនឹងបានអនុវត្តន៍ការបាញ់បង្ហោះកាំជ្រួចមួយពីឆ្នេរសមុទ្រប៉ែកខាងកើត នា
ព្រឹកព្រលឹមថ្ងៃទី២២ មិថុនា ប៉ុន្តែការបាញ់បង្ហោះនេះហាក់ដូចជា ទទួលបរាជ័យ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបដិសេធបញ្ជាក់នូវប្រភេទកាំជ្រួចដែលត្រូវ
បានបាញ់បង្ហោះដោយព្យុងយ៉ាង ប៉ុន្តែមុននោះមួយថ្ងៃ ទាំងកូរ៉េ ខាងត្បូងនិងជប៉ុន
សុទ្ធតែព្រមានអំពីលទ្ធភាពដែលព្យុងយ៉ាងត្រៀមរៀបចំបាញ់ បង្ហោះកាំជ្រួចរយៈ
មធ្យមប្រភេទ Musudan។ក្រៅពីនោះ ក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានព្រមាន
ថា នឹងមានសកម្មភាពនៅកំរិតអន្តរជាតិប្រសិនបើស.ប.បកូរ៉េបន្ត អនុវត្តន៍ការបាញ់
បង្ហោះកាំជ្រួចដែលរំលោភទៅលើសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ