សភាជាន់ទាបអាមេរិកអនុម័តលើកិច្ចព្រមព្រៀងពិដានបំណុល

(VOVWORLD) - សមាជិកសភាមកបីគណៈបក្សទាំងពីរក្នុងសភាជាន់ទាបអាមេរិកកាលពីថ្ងៃទី៣១ ឧសភា បានអនុម័តលើកិច្ចព្រមព្រៀងពិដានបំណុលរវាងលោកប្រធានាធិបតី Joe Biden និងប្រធានសភាជាន់ទាប លោក Kevin McCarthy ដើម្បីការពារហានិភ័យនៃភាពក្ស័យធនរបស់រដ្ឋាភិបាល។
សភាជាន់ទាបអាមេរិកអនុម័តលើកិច្ចព្រមព្រៀងពិដានបំណុល  - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានសភាជាន់ទាប លោក Kevin McCarthy នៅសេតវិមាន។ រូបថត៖ AP

ច្បាប់ស្តីពីទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុត្រូវបានអនុម័តនៅក្នុងសភាជាន់ទាបសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣១ ខែឧសភា ជាមួយនឹងសម្លេងគាំទ្រចំនួន ៣១៤ និងសម្លេងប្រឆាំងចំនួន១១៧។ ព្រឹទ្ធសភាអាមេរិកក៏ត្រូវបានរំពឹងថា នឹងអនុម័តលើកិច្ចព្រមព្រៀងក្នុងសប្តាហ៍នេះ ដើម្បីដាក់ជូនប្រធានាធិបតី លោក Joe Biden ចុះហត្ថលេខានៅត្រឹមថ្ងៃទី ៥ ខែមិថុនា នៅពេលដែលរដ្ឋាភិបាលអស់ថវិកាសម្រាប់ការចំណាយ។ ប្រធានសភាជាន់ទាបអាមេរិក លោក Kevin McCarthy បានឲ្យដឹងថា ការអនុម័តលើច្បាប់នេះ គឺជាជំហានដំបូងដ៏សំខាន់មួយ ដើម្បីធ្វើឱ្យអាមេរិកវិលមកទិសដៅត្រឹមត្រូវ។ សភាជាន់ទាបបានចាត់វិធានការដ៏សំខាន់មួយដើម្បីទប់ស្កាត់ស្ថានភាពក្ស័យធន និងការពារដំណើរការស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ។

ការិយាល័យថវិកាសភានៅថ្ងៃទី៣០ឧសភា បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងជួយសន្សំប្រាក់ចំនួន ១,៥ពាន់ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ ទាបជាងកម្រិត ៤,៨ពាន់ពាន់លានដុល្លារដែលគណបក្សសាធារណរដ្ឋបានកំណត់នៅក្នុងសេចក្តីព្រាងច្បាប់ដែលត្រូវបានអនុម័តនៅក្នុងសភាជាន់ទាប កាលពីខែមេសា ប៉ុន្តែត្រូវបានជំទាស់ដោយសេតវិមាន និងព្រឹទ្ធសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ