សភាជាន់ទាបអាមេរិកអនុម័តលើអនុក្រិត្យរឹតត្បិតការលក់អាវុធឲ្យអារាប់ប៊ីសាអូឌីត

(VOVWORLD) - អនុក្រិត្យនេះមានឈ្មោះថា “អនុក្រិត្យការពារអ្នកជំទាស់របស់អារ៉ាប់ប៊ីសាអូឌីត ឆ្នាំ២០២១” ត្រូវបានសភាជាន់ទាបអនុម័តដោយទទួលបានសម្លេងគាំទ្រចំនួន៣៥០ ទល់សម្លេងប្រឆាំងតែ៧១។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់ដឹងច្បាស់ថា តើ អនុក្រិត្យនេះត្រូវបានអនុម័តនៅព្រឹទ្ធសភាដែរឬទេ។

សភាជាន់ទាបអាមេរិកអនុម័តលើអនុក្រិត្យរឹតត្បិតការលក់អាវុធឲ្យអារាប់ប៊ីសាអូឌីត - ảnh 1មីស៊ីលនាំផ្លូវដែលបានផលិតដោយសម្ព័ន្ធក្រុមហ៊ុន Raytheon (អាមេរិក)។ (រូបថត៖ AFP/TTXVN)
នាថ្ងៃទី២១ ខែមេសា សភាជាន់ទាបអាមេរិក បានអនុម័តលើអនុក្រិត្យស្ដីពីការ រឹតត្បិតការលក់អាវុធឲ្យអារ៉ាប់ប៊ីសាអូឌីត ដោយពាក់ព័ន្ធដល់ករណីធ្វើឃាតអ្នក កាសែត Jamal Khashoggi នៅស្ថានកុងស៊ុលប្រទេសនេះប្រចាំនៅទីក្រុង Istanbul (ទួរគី) កាលពីខែតុលាឆ្នាំ២០១៨។
អនុក្រិត្យនេះមានឈ្មោះថា “អនុក្រិត្យការពារអ្នកជំទាស់របស់អារ៉ាប់ប៊ីសាអូឌីត ឆ្នាំ២០២១” ត្រូវបានសភាជាន់ទាបអនុម័តដោយទទួលបានសម្លេងគាំទ្រចំនួន៣៥០ ទល់សម្លេងប្រឆាំងតែ៧១។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់ដឹងច្បាស់ថា តើ អនុក្រិត្យនេះត្រូវបានអនុម័តនៅព្រឹទ្ធសភាដែរឬទេ។   
តាមអនុក្រិត្យនេះ អាមេរិកបានបញ្ឈប់ជាបណ្ដោះអាសន្នការលក់និងនាំចេញ សម្ភារៈការពារមួយចំនួនឲ្យអារ៉ាប់ប៊ីសាអូឌីត។ មុននោះ លោកប្រធានាធិបតី Joe Biden ក៏បានប្រកាសបទដាក់ទណ្ឌកម្មសំដៅទៅលើបុគ្គលអារ៉ាប់ប៊ីសាអូឌីតចំនួន៧៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ