សភាអង់គ្លេសបោះឆ្នោតប្រឆាំង Brexit ពិបាកប្រព្រឹត្តិទៅនាថ្ងៃទី ៣១ ខែតុលា

(VOVWORLD) - លទ្ធផលនៃការបោះឆ្នោតនេះ នឹងបន្តជាការបរាជ័យមួយទៀតចំពោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ព្រោះថា ប្រការនេះមានន័យថា Brexit ស្ទើរតែមិនអាចអនុវត្តឲ្យទាន់ពេលវេលានាថ្ងៃទី៣១ ខែតុលា ហើយ លោក Boris Johnson នឹងត្រូវបង្ខំឲ្យ  EU ពន្យារពេល  Brexit ផងដែរ។
សភាអង់គ្លេសបោះឆ្នោតប្រឆាំង Brexit ពិបាកប្រព្រឹត្តិទៅនាថ្ងៃទី ៣១ ខែតុលា - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ដោយទទួលបានសម្លេងប្រឆាំងចំនួន ៣២២ និងសម្លេងគាំទ្រចំនួន ៣០៨ នោះ នាយប់ថ្ងៃទី ២២ ខែតុលា សភាអង់គ្លេសបានច្រាលចោលកាលវិភាគដើម្បីអនុម័តលើកិច្ចព្រមព្រៀង Brexit ថ្មី ដែល រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីលោក  Boris Johnson បានដាក់ជូន។ យោងតាមកាលវិភាគនេះ សមាជិកសភាអង់គ្លេសនឹងត្រូវពិនិត្យលើមាត្រាចំនួន ១១០ នៃកិច្ចព្រមព្រៀង Brexit ថ្មី និងធ្វើការបោះឆ្នោតក្នុងរយៈពេល ៣ ថ្ងៃ ដើម្បីសម្រេចរួចរាល់ការងារទាំងនេះនាថ្ងៃទី ២៤ ខែតុលា។ ភាគីប្រឆាំងបានចាត់ទុកថា កាលវិភាគគឺប្រញាប់ប្រណាល ហើយមិនទាន់គ្រប់គ្រាន់ ដើម្បីវិភាគ និងវាយតម្លៃ ដោយយកចិត្តទុកដាក់លើរាល់ផលប៉ះពាល់នៃកិច្ចព្រមព្រៀង Brexit ថ្មី។

លទ្ធផលនៃការបោះឆ្នោតនេះ នឹងបន្តជាការបរាជ័យមួយទៀតចំពោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ព្រោះថា ប្រការនេះមានន័យថា Brexit ស្ទើរតែមិនអាចអនុវត្តឲ្យទាន់ពេលវេលានាថ្ងៃទី៣១ ខែតុលា ហើយ លោក Boris Johnson នឹងត្រូវបង្ខំឲ្យ  EU ពន្យារពេល  Brexit ផងដែរ។

ថ្លែងក្រោយពេលបោះឆ្នោត លោកនាយករដ្ឋមន្រ្តីអង់គ្លេសបានប្រកាសថាលោកនឹងផ្អាកដំណើរការពិភាក្សាអំពីកិច្ចព្រមព្រៀង Brexitនៅក្នុងសភា ដើម្បីរង់ចាំប្រតិកម្មរបស់ EU និងត្រិះរិះអំពីជំហានជាបន្ត។ លោកបនថ្លែងថា៖ “ខ្ញុំពិតជាមានអារម្មណ៍ ខកចិត្តយ៉ាងខ្លាំង នៅពេលដែលសភាបានជ្រើសរើសយកការពន្យាពេល ជាជាងកាលវិភាគដើម្បីធានាថាចក្រភពអង់គ្លេសអាចចាកចេញពីសហភាពអឺរ៉ុប នាថ្ងៃទី ៣១ ខែតុលា ជាមួយនឹងកិច្ចព្រមព្រៀងមួយ។ ឥឡូវនេះយើងនឹងប្រឈមមុខនឹងអសន្តិសុខកាន់តែច្រើន ហើយត្រូវរង់ចាំមើលថាតើសហគមន៍អ៊ឺរ៉ុបនឹងឆ្លើយតបយ៉ាងដូចម្តេចចំពោះសំណើរពន្យាពេលរបស់សភា។ នាបច្ចុប្បន្ននេះ រដ្ឋាភិបាលចក្រ ភពអង់គ្លេសក៏នឹងអនុវត្តការងារដែលមានការទទួលខុសត្រូវតែមួយគត់គឺ ត្រៀមរៀបចំសម្រាប់ការចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ