សភាអ៊ឺរ៉ុបផ្តល់សច្ចាប័នលើ Brexit

(VOVWORLD) - ជាការពិតណាស់ នឹងគ្មានឧបសគ្គណាមួយចំពោះការផ្តល់សច្ចាប័នឡើយ ប៉ន្តែនេះនៅតែជាបែបទចាំបាច់។
សភាអ៊ឺរ៉ុបផ្តល់សច្ចាប័នលើ Brexit - ảnh 1សភាអ៊ឺរ៉ុបផ្តល់សច្ចាប័នលើ Brexit (រូបថតៈរ៉យទ័រ) 

សភាអ៊ឺរ៉ុបគ្រោងនឹងបើកសម័យប្រជុំពេញអង្គនាថ្ងៃទី ២៩ ខែមករានៅ Strasbourg (បារាំង) ដើម្បីអនុម័តលើកិច្ចព្រមព្រៀង Brexit ដោយបញ្ចប់បែបបទ ចុងក្រោយ មុនពេលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ នាថ្ងៃទី ៣១ ខែមករាខាងមុខ។ ជាការពិតណាស់ នឹងគ្មានឧបសគ្គណាមួយចំពោះការផ្តល់សច្ចាប័នឡើយ ប៉ន្តែនេះនៅតែជាបែបទចាំបាច់។

នាថ្ងៃទី ២៩ ខែមករា ក្រៅពីកិច្ចប្រជុំសភាអឺរ៉ុបដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង Brexit នោះ សកម្មភាពគួរឱ្យកត់សម្គាល់មួយទៀតគឺនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson អាចនឹងដាក់ជូននូវច្បាប់ថ្មីទៅសភាអង់គ្លេស ស្ដីពីរបរនេសាទត្រី។ អាស្រ័យហេតុនេះ ក្រោយ ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ អ្នកនេសាទបរទេសនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលដែនទឹកចក្រភពអង់គ្លេស ដើម្បីនេសាទត្រី ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលអង់គ្លេសឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ