សភាអ៊ឺរ៉ុបពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស

(VOVWORLD) - នៅថ្ងៃទី ១១ ខែមករា សភាអឺរ៉ុប (EP) បានចាប់ផ្តើមដំណើរការពិចារណា ដោយរំពឹងថានឹងមានរយៈពេល ២ ខែ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit រវាងសហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស ដែលសម្រេចបានកាលពីចុងខែធ្នូឆ្នាំទៅមិញ។
សភាអ៊ឺរ៉ុបពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំសភាអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិក (រូបថត៖ AFP / VNA)

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្ម ការពាណិជ្ជកម្មអន្តរជាតិរបស់ EP លោក Christophe Hansen សមាជិកសភាសហភាពអឺរ៉ុបមួយរូប ដែលទទួលបន្ទុកដឹកនាំបញ្ហានេះ បានឲ្យដឹងថា EP មានគោលបំណងពិចារណាលើ កិច្ចព្រមព្រៀងនេះឲ្យបានច្បាស់លាស់ ខណៈពេលដែលសភាអង់គ្លេសបានផ្ដល់សច្ចាប័នលើ កិច្ចព្រមព្រៀងនេះ ក្នុងរយៈពេលតែ ១ ថ្ងៃប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា សមាជិក សមាជិកាសភា EU ត្រូវបញ្ជាក់ ឱ្យច្បាស់ថាការអនុម័ត គឺជាបណ្តោះតែប៉ុណ្ណោះ ហើយមិនមែនជាប្រការដែល EP មានបំណងចង់បាននោះឡើយ ហើយថានេះនឹងមិនមែនជាទំលាប់សម្រាប់កិច្ចព្រមព្រៀងណាមួយនាពេលអនាគតនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ