សមាគមកាកបាទក្រហមអាមេរិកផ្តល់ជំនួយជាង២០លានដុល្លារអាមេរិកសម្រាប់គម្រោងការមនុស្សធម៍នៅវៀតណាម

សមាគមកាកបាទក្រហមអាមេរិកផ្តល់ជំនួយជាង២០លានដុល្លារអាមេរិកសម្រាប់គម្រោងការមនុស្សធម៍នៅវៀតណាម - ảnh 1
ទិដ្ឋភាពនៃជំនួបរវាងសមាគមកាកបាទក្រហមអាមេរិកនិងសមាគមកាក
បាទក្រហមវៀតណាម (រូបថតៈ MINH MANH-qdnd.vn)

(VOVworld)-ចាប់ពីឆ្នាំ២០០២ដល់ឆ្នាំ២០១៧ សមាគមកាកបាទក្រហមអាមេរិក បានជួយវៀតណាមអនុវត្តនូវផែនការនិងគម្រោងមនុស្សធម៍ចំនួន១៤ដែលមាន
តម្លៃជា២០លានដុល្លារអាមេរិក។ នេះជាព័ត៌មានបាននាំចេញនាថ្ងៃទី២៦កក្កដា
នៅក្នុងជំនួបរវាងសមាគមកាកបាទក្រហមអាមេរិកនិងសមាគមកាកបាទក្រហម​
វៀតណាម។​នៅក្នុងជំនួបនេះ ប្រធានសមាគមកាកបាទក្រហមវៀតណាម លោក
ស្រី Nguyen Thi Xuan Thu មានបំណងថា ថ្នាក់ដឹកនាំសមាគមកាកបាទក្រហម
អាមេរិកបន្តផ្តោតការយកចិត្តទុកដាក់ គាំទ្រនិងជួយឧបត្ថម្ភនូវកម្មវិធី គម្រោងការ
សំដៅកាត់បន្ថយហានិភ័យ បន្សំានឹងបម្រែបម្រួលអាកាសធាតុ និងថែទាំសុខភាព
 ប្រជាជននៅទីប្រជុំជននានាលើទូទាំងប្រទេសវៀតណាម។ ទន្ទឹម ជាមួយគ្នានោះ
 សមាគមកាកបាទក្រហមអាមេរិក ក៏មានការយកចិត្តទុកដាក់ បើកទូលាយកិច្ច
សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យថៃទាំជនចាស់ជរា ជួយឧបត្ថម្ភជន
ពិការ ជនរងគ្រោះដោយជាតិពុលព័ណ៌លឿងទុំ រួមទាំងលើកកំ ពស់សមត្ថភាពរបស់
សមាគមកាកបាទក្រហមវៀតណាមគ្រប់ជាន់ថ្នាក់ទៀតផង។

       នៅក្នុងជំនួបនេះ អនុប្រធានជាន់ខ្ពស់នៃសមាគមកាកបាទក្រហមអាមេរិក
 Harold Brooks បានសន្យា នឹងបន្តសហប្រតិបត្តិការនិងជួយឧបត្ថម្ភសមាគមកាក
បាទក្រហម វៀតណាមក្នុងវិស័យមនុស្សធម៌នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ