សមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានបង្ហាញមុខជាផ្លូវការ

(VOVWORLD) - នាថ្ងៃទី២៩ខែសីហា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា សហគមន៍ជនវៀតណាមនៅកម្ពុជាបានប្រារព្ធខួបលើកទី ៧៣ នៃបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២កញ្ញា ព្រមទាំងប្រកាសឈ្មាះថ្មី សមាគមខ្មែរ-វៀត ណាមនៅកម្ពុជាជាផ្លូវការ។

សមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានបង្ហាញមុខជាផ្លូវការ - ảnh 1តំណាងចូលរួមក្នុងពីធី  (រូបថតៈ Van Do/VOV5)

ពិធីនេះត្រូវបានប្រារព្ធឡើង ដោយមានវត្តមានរបស់ឧបនាយករដ្ឋមន្រ្តីកម្ពុជាលោកជំទាវ ម៉ែន សំអន; លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា; តំណាងស្ថាប័នរដ្ឋាភិបាល ក្រសួងនិងមូលដ្ឋាននានារបស់វៀតណាមនិងកម្ពុជា រួមទាំងបងប្អូននៃសហគមន៍វៀតណាមនៅកម្ពុជាផងដែរ។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា បានចែករំលែកដោយក្តីសោមនស្សរីករាយថា សមាគមខ្មែរ-វៀតណាមនៅកម្ពុជា (ដែលមុននេះជាសម្ព័ន្ធសមាគមខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា) ត្រូវបានចុះបញ្ជីធ្វើសម្មភាពជាផ្លូវការ ក្នុងបញ្ជីឈ្មោះសមាគមនៃក្រសួងមហាផ្ទៃកម្ពុជា អនុលោមតាមច្បាប់ស្តីពីសមាគមថ្មីដែលទើបនឹងបានកម្ពុជាធ្វើវិសោធនកម្ម។

សមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានបង្ហាញមុខជាផ្លូវការ - ảnh 2លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (ខាងស្តាំដៃ) ជូនពរសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានបង្ហាញមុខជាផ្លូវការ  (រូបថតៈ Van Do/VOV5) 

ក្នុងនាមជានីតិបុគ្គលថ្មី សមាគមខ្មែរ - វៀតណាមនៅកម្ពុជានឹងមានលក្ខខណ្ឌល្អប្រសើរជាងមុនដើម្បីអនុវត្តរាល់សកម្មភាព។ លោក Chau Van Chi បានលើកឡើង ថា៖ “សមាគមជាអង្គការមហាជនតំណាងឲ្យជនខ្មែរដើមកំណើតវៀតណាមនិងបងប្អូនជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការរកស៊ីស្របច្បាប់នៅកម្ពុជា។ សមាគមបានផ្តោតលើការសាមគ្គី ឃោសនានិងគោរពទំនៀមទម្លាប់ខ្មែរនិងគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា រួមចំណែកដល់ការកសាងប្រទេសកម្ពុជា សម្បូររុងរឿង និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជនខ្មែរនិងប្រជាជនវៀតណាម”។

សមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានបង្ហាញមុខជាផ្លូវការ - ảnh 3ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន  អញ្ជើញថ្លែងមតិក្នុងពីធី (រូបថតៈ Van Do/VOV5)

ឆ្លងកាត់នូវប្រវត្តិសាស្ត្រពេលឡើងពេលចុះជាច្រើនដំណាក់កាលជាមួយប្រទេសកម្ពុជា សហគមន៍ជន វៀតណាមបានសម្របខ្លួននិងមានការរួមចំណែកដ៏ធំធេងក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេស កម្ពុជា។ នេះបើតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន ដែលលោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់សហគមន៍ជនវៀតណាមនៅកម្ពុជា។

លោកជំទាវបានផ្តល់ប្រសាសន៍ថា៖ “វៀតណាម - កម្ពុជាគឺជាមិត្តជិតស្និទ្ធ អ្នកជិតខាងល្អ  ដែលបានរងសុខរងទុក្ខជាមួយគ្នា។  បច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរបាន បើកចេញនូវទំព័រប្រវត្តិសាស្ត្រថ្មីពោរពេញទៅដោយ សន្តិភាពឯករាជ្យ ប្រជាធិប តេយ្យ និងវិបុលភាព។ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវគុណបំណាចដ៏ធំធេងរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមដែលបានលះបង់ទាំងសាច់ស្រស់ឈាមស្រស់ដើម្បីជួយប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុនពតនិងរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍប្រទេសកម្ពុជា”។

សមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានបង្ហាញមុខជាផ្លូវការ - ảnh 4 ការសម្តែងសិល្បៈក្នុងពិធី (រូបថតៈ Van Do/VOV5)

ពិធីប្រកាសឈ្មោះថ្មីរបស់សមាគមខ្មែរ-វៀតណាមនៅកម្ពុជាត្រូវបានអ្នកចូលរួមចាប់អារម្មណ៍និងរំភើបចិត្តយ៉ាងខ្លាំង ខណៈដែល លោក Vu Mao បានច្រៀងបទចម្រៀង “វៀតណាម-កម្ពុជាសាមគ្គីរួមគ្នា”។ ជាមួយការស្ថិរភាពនិងឋានៈស្របច្បាប់រនោះ សមា គមខ្មែរ - វៀតណាមនៅកម្ពុជានឹងមានការចូលរួមចំណែកជាក់ស្តែងបន្ថែមទៀតចំពោះការអភិវឌ្ឍសម្បូររុងរឿក៏ដូចជារឹតចំណងសាមគ្គីភាព រវាងប្រជាជននៃប្រ ទេសទាំងពីរវៀតណាមនិងកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ