សមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap បានបង្កើតជាផ្លូវការ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែតុលានៅទីក្រុងហាណូយ (វៀតណាម) សមាគមមិត្តភាពវៀតណាម - កម្ពុជា Chua Thap (ឬហៅថាសមាគម Chua Thap ភាគខាងជើង) បានរៀបចំមហាសន្និបាតលើកទី ១ នៃអាណត្តិ ២០១៨ -២០២៣។

សមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap បានបង្កើតជាផ្លូវការ - ảnh 1 ទិដ្ឋភាពសម្តែងសិល្បៈក្នុងពិធី 

ចូលរួមក្នុងកិច្ចប្រជុំនេះមានវត្តមាន លោក Vu Mao អតីតសមាជិកមជ្ឈិមបក្ស និងជាប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា; តំណាងនៃសហភាពអង្គ ការមិត្តភាពវៀតណាម; សមាគមមិត្តភាពវៀតណាម - កម្ពុជានៅតាមខេត្ត - ក្រុងនានា; ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមនិងអ្នកម្តាយជាភរិយាកម្មាភិបាល យុទ្ធ ជនពលីកម្ពុជា ដែលធ្លាប់ប្រមូលផ្តុំនៅវៀតណាមខាងជើងនាឆ្នាំ ១៩៥៤។

សមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap បានបង្កើតជាផ្លូវការ - ảnh 2ទិដ្ឋភាពសម្តែងសិល្បៈក្នុងពិធី 

អញ្ជើញថ្លែងមតិក្នុងពិធី លោក Vu Mao បានឲ្យដឹងថា៖ “ការបង្កើតសមាគម Chua Thap គឺជាការគូសសញ្ញាសំខាន់ក្នុងការពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងស្ថានភាពថ្មី។ ខ្លឹមសារនៃសកម្មភាពរបស់សមាគមគឺសម្បូរបែបនិងពោរពេញទៅដោយអត្ថន័យ។ សមាគមត្រូវបានបង្កើតនឹងរួមចំណែកបង្កើនគុណភាពនៃសកម្មភាពក៏ដូចជាបង្កើតបរិយា កាសថ្មី មនោសញ្ជេតនាថ្មី សម្រាប់សមាជិកនៃសមាគម។ ទោះជាយ៉ាងណាក៏ដោយ សមាគមគួរពង្រីកសមាជិកភាពរបស់ខ្លួន មិនគ្រាន់តែជាកូនរបស់យុទ្ធជនពលីកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាម្តាយ ភរិយារបស់មន្រ្តីរាជការកម្ពុជានិងកូនចៅក្រោយៗទៀត។ ការធ្វើបែបនេះនឹងជួយឱ្យសមាគមន៍មានសកម្មភាពកាន់តែមាន ន័យនាពេលអនាគត។

សមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap បានបង្កើតជាផ្លូវការ - ảnh 3 ប្រធានមជ្ឈិមសមាគមវៀតណាម - កម្ពុជា លោក Vu Mao អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួួយតំណាងចូលរួមក្នុងសន្និបាត 

ផ្តើមចេញពីបំណងប្រាថ្នា ចង់ចូលរួមជាមួយអង្គការមិត្តភាពប្រជាជនដើម្បីបន្តរឹតបន្តឹងចំណងមិត្តភាពវៀតណាម - កម្ពុជា សមាគម Chua Thap ខាងជើងវៀតណាមបានផ្លាស់ប្តូរមតិជាមួយសមាគមមិត្តភាពវៀតណាម - កម្ពុជាហើយ ទទួលបានការគាំទ្រនិងជំរុញការបង្កើតអង្គការមួយ ដើម្បីចូលរួមជាមួយសមាគមមិត្តភាពវៀត ណាម - កម្ពុជា។

សមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap បានបង្កើតជាផ្លូវការ - ảnh 4 លោក Vu Mao ថ្លែងមតិក្នុងពិធី

មហាសន្និបាតបានប្រកាសលទ្ធផលនៃការពិគ្រោះយោបល់ និងបង្ហាញមុខគណៈ កម្មាធិការប្រតិបត្តិអាណត្តិ២០១៨-២០២៣ រួមមានសមាជិកចំនួន២២នាក់។ លោកស្រី Yos Bopha ត្រូវបានអង្គសន្និបាតជ្រើសតាំងជាប្រធានសមាគមមិត្តភាពវៀត ណាម-កម្ពុជា Chua Thap។

សមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap បានបង្កើតជាផ្លូវការ - ảnh 5លោកស្រី Yos Bopha បានអង្គសន្និបាតជ្រើសតាំងជាប្រធានសមាគម 

លោកស្រី Yos Bopha បានឲ្យដឹងថា៖ “គោលបំណងរបស់សមាគមនេះគឺដើម្បីតភ្ជាប់និងលើកទឹកចិត្តដល់សមាជិកដែលមានការលំបាក យកចិត្តទុកដាក់ដល់ការថែទាំអ្នកម្តាយដែលជាភរិយារបស់មន្រ្តីនិងយុទ្ធជនពលីកម្ពុជា ដែលកំពុងរស់នៅតាមខេត្ត ក្រុង ភាគខាងជើងវៀតណាម; ចែករំលែកភាពសប្បាយខណៈដែលសមាជិកក្នុងសមាគមមានកូន ចៅទទួលបានជោគជ័យក្នុងការសិក្សា កសាងគ្រួសារថ្មី ដើម្បីពង្រឹងនិងអភិវឌ្ឍន៍សមាគម Chua Thap នៅវៀតណាមក៏ដូចជានៅកម្ពុជាផងដែរ”។

សមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap បានបង្កើតជាផ្លូវការ - ảnh 6
សមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap បានបង្កើតជាផ្លូវការ - ảnh 7
សមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap បានបង្កើតជាផ្លូវការ - ảnh 8

នាប៉ុន្មានថ្ងៃដំបូងនៃការបង្កើត សមាគមមានតែសមាជិកត្រឹម៥០នាក់ប៉ុណ្ណោះ។ បន្ទាប់ពីរយៈពេលជាងមួយឆ្នាំនៃការប្រតិបត្ដិការ សមាជិកនៃសមាគមបានកើនឡើងដល់១០៦នាក់។ សមាជិកនៃសមាគមនេះ តែងតែលើកឡើងនូវស្មារតីជាកូនកម្មាភិបាល យុទ្ធជនពលី ផឹកទឹកនឹកដល់ប្រភពដើម និងកសាងសមាគមកាន់តែរីកចំរើន ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ