សមាជិកសភាធ្វើការពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច - សង្គម

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤  នាថ្ងៃទី ៣ ខែវិច្ឆិកានៅទីក្រុងហាណូយសមាជិកសភាបានធ្វើការពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច - សង្គម និងថវិកាឆ្នាំ ២០២០ ផែនការឆ្នាំ២០២១  គោលដៅស្នូល និងភារកិច្ច ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សម្រាប់ដំណាក់កាល ២០២១ - ២០២៥ ។
សមាជិកសភាធ្វើការពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច - សង្គម - ảnh 1 សមាជិកសភាធ្វើការពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច - សង្គម (រូបថត៖ baotainguyenmoitruong.vn)

នៅក្នុងសម័យប្រជុំនេះ សមាជិកសភាបានចាត់ទុកថា ទោះបីស្ថិតក្នុងបរិបទដែលរងផលប៉ះពាសយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងការសម្របសម្រួលយ៉ាងប្ដូរផ្ដាច់របស់រដ្ឋាភិបាល បានជា ម៉ាក្រូសេដ្ឋកិច្ច របស់វៀតណាមនៅតែមានស្ថេរភាព។ គោលដៅសេដ្ឋកិច្ចសង្គមចំនួន ៨/១២ នៅឆ្នាំ ២០២០ គ្រោងនឹងសម្រេចបានហួសផែនការ ដែលបានដាក់ចេញ។ មូលនិធិរូបិយវត្ថុពិភពលោកបានព្យាករណ៍ថានៅឆ្នាំ ២០២០វៀតណាមអាចក្លាយជាប្រទេសមានសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងប្លុកអាស៊ាន។ តាមការព្យាករណ៍នេះ ក្នុងឆ្នាំ ២០២០ កំណើន GDP របស់វៀតណាមអាចទទួលបាន ពី ២ ទៅ ៣% ខណៈដែលប្រទេសជាច្រើននៅលើពិភពលោកមានកំណើនសេដ្ឋកិច្ចអវិជ្ជមាន។ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញលោក Nguyen Van Chien សមាជិកសភាមកពីទីក្រុងហាណូយបានលើកច្បាស់ថា៖

សមាជិកសភាធ្វើការពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច - សង្គម - ảnh 2 លោក Nguyen Van Chien សមាជិកសភាមកពី
ទីក្រុងហាណូយ (រូបថត៖ baochinhphu.vn)

“ យើងចាំបាច់ត្រូវដោះស្រាយបញ្ហាទុន ឱ្យបានល្អ លើកកម្ពស់គុណភាពបណ្តុះបណ្តាលប្រភពធនធានមនុស្ស បង្កើតបរិយាកាសធុរកិច្ច និងវិនិយោគអំណោយផល បង្កើតកម្លាំងចលករប្រកបដោយសមភាព។ ទន្ទឹមនឹងនេះ សុក្រិតគោលនយោបាយសន្តិសុខសង្គម ជំរុញតម្រូវការអភិវឌ្ឍន៍ទេសចរណ៍ក្រោយពីកូវីដ ១៩។ លើលពីនេះទៅទៀត យើងត្រូវខិតខំប្រឹងប្រែងទទួលឲ្យបានកំណើន GDP ពី ៦ ទៅ ៦,៥ % / ឆ្នាំ សម្រាប់ដំណាក់កាល ២០២១ ២០២៥ ផងដែរ”។

ក្រឡេកមើលឡើងវិញពីស្ថានភាពគ្រោះមមហន្តរាយធម្មជាតិ ដែលបណ្ដាផលវិបាកយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមកតាមបណ្ដាខេត្តភាគកណ្ដាលវៀតណាម សមាជិក សមាជិកាសភាបានចាត់ទុកថា ត្រូវមានការអភិក្រមថ្មីក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍។លោក Hoang Duc Thang សមាជិកសភាខេត្ត Quang Tri បានឲ្យដឹងថា៖ “រដ្ឋាភិបាលបានវាយតម្លៃលើស្ថានភាពព្រៃឈើនាបច្ចុប្បន្ន ការអភិវឌ្ឍរោងចក្រវារីអគ្គិសនីខ្នាតតូច ជាពិសេសនៅតំបន់ភូមិភាគកណ្តាលនិងតំបន់ Tay Nguyen ដើម្បីមានដំណោះស្រាយអំពីបរិស្ថាន និងសមត្ថភាពទប់ទល់នឹងជំនន់ទឹកភ្លៀង។ ទន្ទឹមនឹងនេះ យើងចាំបាច់ត្រូវលើកកម្ពស់សមត្ថភាពក្នុងការព្យាករណ៍ និងព្រមានពីគ្រោះមហន្តរាយធម្មជាតិ កសាងបណ្តាញព័ត៌មាន និងទំនាក់ទំនងដើម្បីទប់ទល់គ្រោះធម្មជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ