សមាជិកសភាអ៊ឺរ៉ុបទទួលបានព័ត៌មានដ៏គ្រប់គ្រាន់អំពី EVFTA និង EVIPA

(VOVWORLD) - សិក្ខាសាលានេះបានប្រព្រឹត្តិទៅមុនពេលបោះឆ្នោតផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីរពោលខាងលើ នៅក្នុងសម័យប្រជុំពេញអង្ករបស់សភាអឺរ៉ុប (EP) នាពាក់កណ្តាលខែកុម្ភៈខាងមុខ។
សមាជិកសភាអ៊ឺរ៉ុបទទួលបានព័ត៌មានដ៏គ្រប់គ្រាន់អំពី EVFTA និង EVIPA - ảnh 1 វាគ្មិននៅក្នុងសិក្ខាសាលាស្តីពី EVFTA និង EVIPA នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកថ្ងៃទី ២៨ ខែមករា (ប្រភព៖ Baoquocte.vn)

នារសៀលថ្ងៃទី ២៨ ខែមករា គណៈកម្មការអឺរ៉ុប សម្ព័ន្ធសមាគមសហគ្រាសធ្វើអាជីវកម្មជលផល និងចំណីអាហារអឺរ៉ុប់បានសហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមរៀបចំសិក្ខាសាលា នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) សំដៅឆ្លើយសំនួររបស់បណ្ដាសមាជិកសភា ស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី  (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) រវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ។ សិក្ខាសាលានេះបានប្រព្រឹត្តិទៅមុនពេលបោះឆ្នោតផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីរពោលខាងលើ នៅក្នុងសម័យប្រជុំពេញអង្ករបស់សភាអឺរ៉ុប (EP) នាពាក់កណ្តាលខែកុម្ភៈខាងមុខ។

នៅក្នុងកិច្ចពិភាក្សានេះ បណ្ដាវាគ្មិនតំណាងឱ្យអង្គការ EU ដែលកំពុងប្រតិបត្តិការនៅវៀតណាមបានបង្ហាញនូវរបាយការណ៍វាយតម្លៃចំពោះការធ្វើកំណែទម្រង់សហគ្រាស កែលម្អសិទ្ធិរបស់ពលករ និងលក្ខខ័ណ្ឌការងារនៅប្រទេសម្ចាស់ផ្ទះ។ វាគ្មិនទាំងអស់បានចាត់ទុកថា ពួកគេគ្មានមូលហេតុណាមួយ ដើម្បីមិនផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងនេះឡើយ។ លោក Phil Hogan ស្នងការពាណិជ្ជកម្មបានពន្យល់បណ្ដាយន្តការ ស្ដីពីការកំណត់ បរិមាណកសិផល នាំចូល ដែលបានទទួលអនុគ្រោះ ហើយបានឲ្យដឹងថា ប្រការនេះមិនប៉ះពាល់ដល់ផ្នែកផលិត កសិកម្មរបស់ប្រទេសជាសមាជិកឡើយ។

ជាការឆ្លើយតប អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh បានឲ្យដឹងថាក្រសួងគ្រោងនឹងរៀបចំសិក្ខាសាលាជាច្រើននៅតាមខេត្ត ក្រុងរបស់វៀតណាម សំដៅផ្ដល់ ព័ត៌មានយ៉ាងទូលំទូលាយដល់សហគ្រាស និងសង្គមទាំងមូល អំពីឧត្តមភាពរបស់ EVFTA៕

ប្រតិកម្មទៅវិញ

ផ្សេងៗ