សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Quoc Vuong អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Kon Tum

(VOVWORLD) -  នាថ្ងៃទី ៧ ខែសីហា នៅទីក្រុង Kon Tum សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Tran Quoc Vuong បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Kon Tum ស្តីពីលទ្ធផលទទួលបាន បន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១២ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្ត លើកទី ១៥ ផងដែរ។

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Quoc Vuong អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Kon Tum - ảnh 1សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Tran Quoc Vuong អញ្ជើញថ្លែងក្នុងពិធី

ថ្លែងនៅក្នុងពិធីនេះ លោក Tran Quoc Vuong បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលខេត្ត Kon Tum សម្រេចបាន បន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តចំនួន ២ ពោលខាងលើ។ សម្រាប់កិច្ចការកសាងបក្សរបស់មូលដ្ឋាន សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបានលើកមតិថា៖ “ខេត្ត Kon Tum ត្រូវតែផ្តោតការយកចិត្តទុកដាក់ ដល់ការកសាងបក្ស និងកសាងប្រព័ន្ធនយោ បាយ។ នេះជាភារកិច្ចដំបូង។  ទំនួលខុសត្រូវក្នុងការកសាងបក្សគឺភារកិច្ចរបស់បក្ស ភាគទាំងមូល។ នេះគឺជាពេលវេលាដែលយើងរៀបចំមហាសន្និបាត ដែលជាពេលវេលាល្អបំផុត ដើម្បីកសាងក្រុមនិងអង្គការរឹងមាំ។ ក្នុងការកសាងបក្សក៏ត្រូវយកចិត្តទុកដាក់លើការងាររបស់កម្មាភិបាល រួមទាំងការជ្រើសរើសកម្មាភិបាលទៀតផងដែរ”។

ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លោក Tran Quoc Vuong បានក្រើនរំលឹកថា  Kom Tum ត្រូវផ្តោតសំខាន់លើវិស័យកសិកម្មជនបទ។ ទន្ទឹមជាមួយគ្នានោះ គប្បីឆ្លៀតយក ប្រយោជន៍ពីទេសភាពនិងភាពខ្លាំងខាងវប្បធម៌ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍។ ម្យ៉ាងវិញទៀត ត្រូវផ្តោតលើកិច្ចការពារជាតិនិងសន្តិសុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ