សម្ព័ន្ធភាពយុទ្ធនាការសកល៖ វៀតណាមបានចាត់វិធានការរឹងមាំនិងខ្លាំងក្លាក្នុងកិច្ចការពារប្រជាជននិងអភិរក្សជីវចម្រុះ

(VOVWORLD) -  នាថ្ងៃទី ២១ ខែសីហាថា សម្ព័ន្ធភាពយុទ្ធនាការសកល “EndPandemics.Earth” បានផ្ញើលិខិតថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម ចំពោះការបោះជំហានយ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងកិច្ចការពារប្រជាជននិងអភិរក្សជីវចម្រុះ។

នៅក្នុងសារលិខិត សម្ព័ន្ធភាពយុទ្ធនាការសកលបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ ។ យ៉ាងណាមិញ វៀតណាមមិនត្រឹមតែខិតខំប្រឹងប្រែងគ្រប់គ្រងមិនទុកឲ្យមានការឆ្លងរាលដាលជំងឺ ហើយការស្លាប់ស្ថិតក្នុងកម្រិតទាបបំផុតប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលុបបំបាត់ហានិភ័យនៃការផ្ទុះឡើងជំងឺរាតត្បាតដែលមានប្រភពពីសត្វព្រៃ ដោយពង្រឹងបន្ថែមទៀតសកម្មភាពគ្រប់គ្រងការជួញដូរសត្វព្រៃ តាមរយៈការចេញសារាចរណែនាំដូចដែលបានលើកឡើងខាងលើ។0

នាពេលខាងមុខ សម្ព័ន្ធភាពយុទ្ធនាការសកលសន្យាបន្តជួយវៀតណាមដើម្បីទប់ទល់នឹងការលំបាកដើម្បីសម្រេចបានជំហានបន្ទាប់ក្នុងការខំប្រឹងប្រែងបង្ការទប់ស្កាត់ជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ