សម្ព័ន្ធភាពសេរីភាពប្រជាធិបតេយ្យអឺរ៉ុបផ្តើមឡើងយុទ្ធសាស្ត្រថ្មីក្នុងទំនាក់ទំនងរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ២៨ កុម្ភៈ គំរោងយុទ្ធសាស្ត្រនៃសហភាពអឺរ៉ុប (EU) ចំពោះរុស្ស៊ីត្រូវបានប្រកាសនៅសន្និសីទស្តីអំពីទំនាក់ទំនងរវាង EU និងរុស្ស៊ី ដែលត្រូវបានរៀបចំឡើងដោយសម្ព័ន្ធភាពសេរីភាពនិងប្រជាធិបតេយ្យអឺរ៉ុបរបស់ (ALDE)។ 

(VOVworld) – នាថ្ងៃទី ២៨ កុម្ភៈ គំរោងយុទ្ធសាស្ត្រនៃសហភាពអឺរ៉ុប (EU) ចំពោះរុស្ស៊ីត្រូវបានប្រកាសនៅសន្និសីទស្តីអំពីទំនាក់ទំនងរវាង EU និងរុស្ស៊ី ដែលត្រូវបានរៀបចំឡើងដោយសម្ព័ន្ធភាពសេរីភាពនិងប្រជាធិបតេយ្យអឺរ៉ុបរបស់ (ALDE)។ ការផ្តើមកំនិតរបស់ ALDE អំពាវនាវបង្កើតយុទ្ធសាស្ត្រសហប្រតិបត្តិ ការឲ្យសំដៅអនុញ្ញាតិឲ្យ Brussels ស្តារឡើងវិញរចនាសម្ព័ន្ធសន្តិសុខរបស់អឺរ៉ុប ហើយបើកទូលាយទំនាក់ទំនងទ្វេភាគីជាមួយម៉ូស្គូ។ ថ្លែងឯកសារនេះនៅសភាអឺរ៉ុប ប្រធាន ALDE លោក Guy Verhofstadt បានប្រកាស ថា៖  EU គប្បីស្វែងរករវិធានការដើម្បីរួចផុតពីវិបត្តិបច្ចុប្បន្នជាមួយរុស្ស៊ី។ ប៉ុន្តែ លោកបានព្រមានថា៖ យុទ្ធសាស្ត្រថ្មីមួយត្រូវបានបង្កើតដោយឈរលើគោល ការណ៍ «មានលក្ខ័ណ្ឌហើយមិនច្របូកច្របល់ជាមួយគោលនយោបាយបន្ធូ ស្រាលមួយទេ»។ មន្ត្រីរូបនេះបានប្រកាសថា៖ ក្នុងស្ថានភាពបច្ចុប្បន្ន ដោយមាន ការជួបប្រាស្រ័យជាផ្លូវការនៅថ្នាក់ EU ដែលកំពុងត្រូវបានផ្អាកសំដៅតបតតវិញ ការរួមបញ្ជូលឧបទ្វីប Crimea ចូលក្នុងរុស្ស៊ី និងប្រទេសជាសមាជិកមួយចំនួន បន្តគាំទ្រការជួបប្រស្រ័យទ្វេភាគីសកម្មជាមួយម៉ូស្គូគឺមិនស្ថិតក្នុងផលប្រយោជន៍ របស់ EU ទេ។ សហភាពអឺរ៉ុបត្រូវការកំណត់ឡើងវិញគោលនយោបាយរបស់ខ្លួន ដោយឈរលើកិច្ចសន្យាមានលក្ខ័ណ្ឌ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ