សម័យប្រជុំប្រចាំឆ្នាំលើកទី ៥៧ របស់ IAEA បានបើក

សម័យប្រជុំប្រចាំឆ្នាំលើកទី ៥៧ របស់ IAEA បានបើក - ảnh 1
សម័យប្រជុំប្រចាំឆ្នាំលើកទី ៥៧ របស់មហាសន្និបាតទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) បានបើកនាថ្ងៃទី ១៦ កញ្ញា នៅរដ្ឋធានី Vienna អ៊ូស្ត្រីស
(Image: Vietnam+)

(VOVworld) – សម័យប្រជុំប្រចាំឆ្នាំលើកទី ៥៧ របស់មហាសន្និបាតទីភ្នាក់ងារថាមពល
បរមាណូអន្តរជាតិ (IAEA) បានបើកនាថ្ងៃទី ១៦ កញ្ញា នៅរដ្ឋធានី Vienna អ៊ូស្ត្រីសដើម្បី
ពិភាក្សាអំពីរាល់បញ្ហាសន្តិសុខនុយក្លេអ៊ែរការអភិវឌ្ឍន៍ថាមពលបរមាណូបណ្ដាការ
ស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើវិស័យនុយក្លេអ៊ែរ។ ក្នុងក្របខ័ណ្ឌសម័យប្រជុំ
ដែលនឹងអូសបន្លាយដល់ថ្ងៃទី ២០ កញ្ញាវេទិការវិទ្យាសាស្ត្រការចរចារទ្វេភាគីនិងពហុ
ភាគីថ្នាក់រដ្ឋមន្ត្រីជាច្រើនអំពីការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរនិងសុវត្ថភាពកាក់សំណល
វិទ្យុសកម្ម ជាដើម នឹងត្រូវបានរៀបចំឡើង។ ជាពិសេស ការចរចាររវាងថ្នាក់ដឹកនាំសម្ព័ន្ធ
ក្រុមហ៊ុនបរមាណូរុស្ស៊ី  “Rosatom” លោក Sergey Kirienko ជាមួយរដ្ឋមន្ត្រីក្រសួងថាមពល
អាមេរិក លោក​ Ernst Monis និងការចុះហត្ថលេខាងលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
វិទ្យាសាស្ត្រ-បច្ចេកវិទ្យារវាងរស្ស៊ីនិងអាមេរិកលើវិស័យប្រើប្រាស់ថាមពលបរមាណូដើម្បី
គោលដៅសន្តិភាពបានទាក់ទាញការយកចិត្តទុកដាក់ជាច្រើន​ក្នុងសម័យប្រជុំលើកនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ