សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបិទបញ្ជប់ប្រកបដោយជោគជ័យ

(VOVWORLD) - នៅក្នុងសុន្ទរកថាបិទសម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៤ នារសៀល ថ្ងៃទី ២៧ ខែវិច្ឆិកានោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ ក្រោយរយៈពេល ២៨ ថ្ងៃធ្វើការ រដ្ឋសភាបានបញ្ចប់នូវរបៀបវារៈដែលបានដាក់ចេញ ជាមួយនឹងខ្លឹមសារសំខាន់ជាច្រើន ដូចជា៖ អនុម័តលើច្បាប់ចំនួន ១១, សេចក្តីសម្រេចចំនួន ១៧  និងផ្តល់មតិយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ១០។
សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបិទបញ្ជប់ប្រកបដោយជោគជ័យ - ảnh 1សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបិទបញ្ជប់ប្រកបដោយជោគជ័យ

ទន្ទឹមជាមួយគ្នានោះ រដ្ឋសភាបានអនុវត្តសម័យសួរដេញដោល និងឆ្លើយសំណួរដេញ ដោល ក៏ដូចជាពិនិត្យនិងសម្រេចចិត្តលើបញ្ហាសេដ្ឋកិច្ចសង្គម ថវិការរដ្ឋ បញ្ហាកម្មាភិ បាលនិងបញ្ហាសំខាន់ៗ មួយចំនួនទៀត។

លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ច្បាប់និងសេចក្តីសម្រេចចិត្តដែលត្រូវបានអនុម័ត គឺជាមូលដ្ឋានច្បាប់សំខាន់ ដែលបន្តចូលរួមកិច្ច ការពារនិងធានាសិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ម្យ៉ាងវិញទៀត ចូលរួមធានាការពារជាតិ - សន្តិសុខនិងសមាហរណកម្មអន្តរជាតិ រួមទាំងកសាងទំនាក់ទំនងការងារប្រកបដោយវឌ្ឍនភាព សុខដុមរម នានិងស្ថេរភាព។ ជាពិសេស ជំរុញការកែទម្រង់ក្បាលមាស៊ីនរដ្ឋ ដែលមានលក្ខណៈកាន់ តែប្រសើរឡើង”។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ក្នុងសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នេះ អង្គប្រជុំបានចំណាយពេលជាច្រើនដើម្បីពិភាក្សាលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមឆ្នាំ ២០១៩ ទិសដៅនិងការងារឆ្នាំ ២០២០ ក៏ដូចជាដាក់ចេញដំណោះស្រាយជាក់ស្តែងមួយចំនួន ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់ឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ