សម័យប្រជុំលើកទី១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤

(VOVWORLD) -បន្តរបៀបវារះនៃកិច្ចប្រជុំលើកទិ១៩ នាព្រឹកថ្ងៃទី១២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យមើល ផ្តលមតិ ចំពោះការបំពេញបន្ថែមប្រាក់ចំណាយទិញអង្ករផ្ទុកបំរុងជាតិ។ រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung 
សម័យប្រជុំលើកទី១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤ - ảnh 1សម័យប្រជុំលើកទី១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤ 

បន្តរបៀបវារះនៃកិច្ចប្រជុំលើកទិ១៩ នាព្រឹកថ្ងៃទី១២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យមើល ផ្តលមតិ ចំពោះការបំពេញបន្ថែមប្រាក់ចំណាយទិញអង្ករផ្ទុកបំរុងជាតិ។ រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung បានអានរបាយការណ៍របស់រដ្ឋាភិបាលស្ដីអំពីបញ្ហានេះ។
តាមនោះ ចាប់ពីថ្ងៃទី១មេសាឆ្នាំ២០១៦ដល់ថ្ងៃទី២០មិថុនាឆ្នាំ២០១៧ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅក្នុងតំបន់រងឥទ្ធិពលដោយគ្រោះធម្មជាតិ ទឹកជំនន់ឬក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី និងផ្តល់ជំនួយអន្តរជាតិនោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានបញ្ជាណែនាំអោយក្រសួងហិរញ្ញវត្ថុទិញអង្ករចំនួន៥៩ ពាន់ តោន ស្មើនឹង ៥៥៣ពាន់លានដុង។រដ្ឋាភិបាលបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បង្គ្រប់គំរោងថវិកាចំនួន៥៥៣ពាន់លានដុង សំរាប់ក្រសួងហិរញ្ញវត្ថុ ទិញចូលចំនួនអង្ករដែលបានផ្គត់ផ្គងហើយនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ