សម័យប្រជុំលើកទី៤១របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម៖ ដោះស្រាយបញ្ហាជំពាក់ជំពិនក្នុងការពិនិត្យមើលខាងយុត្តិធម៌តាមសំណុំរឿង

(VOVWORLD) - ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ចប្រជុំនេះ។
សម័យប្រជុំលើកទី៤១របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម៖ ដោះស្រាយបញ្ហាជំពាក់ជំពិនក្នុងការពិនិត្យមើលខាងយុត្តិធម៌តាមសំណុំរឿង - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ quochoi.vn) 

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៤១ នាព្រឹកថ្ងៃទី១០ខែមករា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិយោបល់អំពី សេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ ពិនិត្យមើលខាងយុត្តិធម៌ និងបញ្ហាមួយចំនួនដែលនៅតែមានមតិខុសៗគ្នា នៃសេចក្ដីព្រាងច្បាប់ផ្សះផ្សា សន្ទនានៅតុលាការ។ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ចប្រជុំនេះ។

        សមាជិកសភាភាគច្រើនបានគាំទ្រចំពោះខ្លឹមសារនៃការធ្វើវិសោធនកម្មនិងបំពេញបន្ថែមនៃសេចក្ដីព្រាងច្បាប់ពិនិត្យមើលខាងយុត្តិធម៌ ដូចទៅ នឹងរបាយការណ៍របស់រដ្ឋាភិបាល។ ក្នុងន័យនេះ ត្រឹមតែធ្វើវិសោធនកម្ម បំពេញបន្ថែមនូវបញ្ហាបន្ទាន់ក្នុងការពិនិត្យមើលខាងយុត្តិធម៌តាមសំណុំរឿងនីមួយៗ សំដៅបម្រើប្រកបដោយប្រសិទ្ធភាពនូវការងារស៊ើបអង្កេត ចោទ ប្រកាន់ និងយកមកកាត់ទោសបណ្ដារឿងក្ដីសេដ្ឋកិច្ច រឿងក្ដីពុករលួយ តែ ប៉ុណ្ណោះ ដែលមិនពង្រីកការធ្វើវិសោធនកម្មនៅខ្លឹមសារផ្សេងៗនៃច្បាប់ នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ