សារខ្លាំងក្លាអំពីដំណើរការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី

(VOVWORLD) - សុន្ទរកថាបានបង្ហាញសារដ៏ខ្លាំងក្លារបស់បក្សនិងរដ្ឋនោះ គឺបន្តឆ្ពោះ ទៅរកសុវត្ថិភាពក្នុងអំឡុងពេលជម្ងឺរាតត្បាតកូវីដ-១៩ ធានារបរចិញ្ចឹមជីវិត សុខភាព របស់ប្រជាជន ព្រមទាំងចាត់វិធានការដើម្បីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងប៉ុន្មានខែនៅ សេសសល់នៃឆ្នាំ២០២១និងផែនការសម្រាប់ឆ្នាំ២០២២ផងដែរ។ 

សារខ្លាំងក្លាអំពីដំណើរការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី - ảnh 1សន្និបាតលើកទី៤គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែតុលា នៅរដ្ឋធានីហាណូយ។ (រូបថត៖ VOV)
សុន្ទរកថារបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នៅសន្និបាតលើកទី ៤គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ ស្ដីអំពីបញ្ហាសេដ្ឋកិច្ច សង្គមមួយចំនួនឆ្នាំ២០២១- ២០២២ ទទួលបានការជួយគាំទ្ររបស់ប្រជាជនយ៉ាងច្រើន សន្ធឹកសន្ធាប់។ សុន្ទរកថាបានបង្ហាញសារដ៏ខ្លាំងក្លារបស់បក្សនិងរដ្ឋនោះ គឺបន្តឆ្ពោះ ទៅរកសុវត្ថិភាពក្នុងអំឡុងពេលជម្ងឺរាតត្បាតកូវីដ-១៩ ធានារបរចិញ្ចឹមជីវិត សុខភាព របស់ប្រជាជន ព្រមទាំងចាត់វិធានការដើម្បីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងប៉ុន្មានខែនៅ សេសសល់នៃឆ្នាំ២០២១និងផែនការសម្រាប់ឆ្នាំ២០២២ផងដែរ។ លោកស្រី Do Thi Xuyen នៅសង្កាត់ Co Nhue ខ័ណ្ឌ Tu Liem ខាងជើង ទីក្រុងហាណូយ ចាត់ទុកថា៖ “ខ្ញុំចាប់ចិត្តបំផុតចំពោះសុន្ទរកថារបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅសន្និបាតគណៈកម្មាធិការមជ្ឈឹមលើកទី៤។ រូបខ្ញុំវាយតម្លៃខ្ពស់ពីការធ្វើអត្ថាធិប្បាយ របស់លោកអគ្គលេខាបក្សអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្រោមឥទ្ធិពលបង្កឡើងដោយជម្ងឺរាតត្បាតកូវីដ ១៩។ ក្នុងនាមជាបក្ខជនម្នាក់ ខ្ញុំមានជំនឿជឿជាក់ទៅលើគោល ជំហរ គោលនយោបាយ និងផែនការរបស់បក្ស រដ្ឋ នាពេលខាងមុខ ហើយជឿជាក់ផង ដែរថា ស្ថានភាពសេដ្ឋកិច្ចសង្គមនឹងស្ដារឡើងវិញក្នុងពេលឆាប់ៗហើយបន្ត អភិវឌ្ឍន៍”។
ចំណែកឯលោក To Hoai Nam អនុប្រធានអចិន្រ្តៃយ៍និងជាអគ្គលេខាធិការ សមាមន៍អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមវៀតណាមបានចាត់ទុកថា រាល់វិធានការ ដើម្បីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងប៉ុន្មានខែនៅសេសសល់នៃឆ្នាំ២០២១និងផែនការ សម្រាប់ឆ្នាំក្រោយ បានបង្ហាញឲ្យឃើញការប្ដេជ្ញាចិត្តដ៏ធំមួយរបស់បក្សនិងរដ្ឋក្នុងការ គ្រប់គ្រងជម្ងឺរាតត្បាតស្ដារស្ថិរភាពសង្គមនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្ថានភាពធម្មតាបែប គន្លងថ្មី។ “ក្រោយរយៈពេលជិត២ឆ្នាំប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ជាពិសេសក្នុងអំឡុង ពេលផ្ទុះជម្ងឺលើកទី៤កន្លងទៅ យើងអាចយល់ដឹងបន្ថែមអំពីជម្ងឺរាតត្បាតនេះ ក៏ដូចជា យល់ដឹងបន្ថែមអំពីបញ្ហានានាដែលយើងត្រូវប្រឈមផងដែរ។ ដូច្នេះ ខ្ញុំគិតថាយើង អាចកសាងបាននូវសេណារីយ៉ូជាច្រើន ដើម្បីកុំឲ្យរងការភ្ញាក់ផ្អើលទៀតឡើយដូច ការផ្ទុះជម្ងឺនាពេលកន្លងទៅ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ