សារទូរលេខនិងលិខិតអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

(VOVWORLD) -  ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥- ២ កញ្ញា ២០២០) ថ្នាក់ដឹកនាំនៃប្រទេសនានាបានផ្ញើរសារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម។

សារទូរលេខនិងលិខិតអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម - ảnh 1ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យជាតិ ថ្នាក់ដឹកនាំនៃប្រទេសនានាបានផ្ញើរសារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម

នៅក្នុងព្រះរាជ្យសារ អបអរសាទររបស់ព្រះករុណា ព្រះបាទនរោត្តមសីហមុនីនិងសារលិខិតអបអរសាទររបស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា (CPP) បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកសាមគ្គីភាព ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រពៃណីយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរកម្ពុជា - វៀត ណាមដោយបាវចនាថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ច សហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងប្រទេសទាំងពីរ។

នៅក្នុងសារទូរលេខអបអរសាទររបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភានៃប្រទេសឡាវបានបញ្ជាក់ ថា ទំនាក់ទំនងដ៏មហិមា ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងឡាវនិងវៀតណាមនឹងត្រូវបានគោរពនិងអភិរក្សជានិច្ច។ ថ្នាក់ដឹកនាំឡាវក៏បានជូនពរវៀតណាម ដែលទទួលបានជោគជ័យក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រធានក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។

ថ្នាក់ដឹកនាំចិនក៏បានអះអាងថា ទីក្រុងប៉េកាំងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន - វៀតណាម ហើយត្រៀមខ្លួនជាស្រេច រួមជាមួយវៀតណាមដើម្បីលើកកម្ពស់ភាពជាដៃ គូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាមឱ្យមានស្ថេរភាពនិងមាននិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ