សារទូរលេខអំណរសាទរបុណ្យជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតចិន

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី ៦៨នៃទិវាបុណ្យជាតិសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតចិន ថ្ងៃទី១តុលា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញផ្ញើសារទូរលេខអំណរសាទរដល់អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្ត្រីលោក Li Keqiang និង លោក Zhang Jiang ប្រធានគណៈ កម្មាធិការអចិន្រៃ្តយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនផងដែរ។


ក្នុងសារទូរលេខនេះ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបានជូនពរនូវសមិទ្ធិដែលប្រជាជនចិនទទួលបានក្នុងរយៈពេល៦៨ឆ្នាំកន្លងទៅ និងជូន ពរមហាសន្និបាត បក្សលើកទី១៩បក្សកុម្មុយនិស្តចិនទទួលបានជោគជ័យដ៏ល្អរួមទាំងសម្តែងក្តីជឿ ជាក់ថាក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំមជ្ឈឹមបក្សកុម្មុយនិស្តចិនដឹកនាដោយ លោកអគ្គលេខាបក្សនិងប្រធានរដ្ឋចិន Xi Jinping នោះ ប្រជាជនចិននឹងអនុវត្តប្រ កបដោយជោគជ័យនូវគោលដៅកសាងរដ្ឋទំនើប សង្គមនិយម ប្រជាធិបតេយ្យ និងសម្បូរធូធារ។ ថ្នាក់ដឹក នាំបក្សនិងរដ្ឋវៀតណាមបានអះអាងថា បក្ស រដ្ឋនិងប្រជា ជនវៀតណាមគោរពជានិច្ចលើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយចិន នាំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរមានការអភិវឌ្ឍន៍ស្ថិរភាព រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនិងភាព រុងរឿងក្នុងតំបន់ក៏ដូចជាលើពិភពលោកផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ