សារទូរលេខអបអរសាទរការំលឹកខួបលើកទី៦៦ទិវាបង្កើតគណៈបក្សប្រជាជនកម្ពុជា

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ទិវាបង្កើតគណៈបក្ស ប្រជាជនកម្ពុជា (ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ - ថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៧) គណៈ កម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានផ្ញើសារទូរលេខអបអរសាទរជូនចំពោះគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា។
សារទូរលេខអបអរសាទរការំលឹកខួបលើកទី៦៦ទិវាបង្កើតគណៈបក្សប្រជាជនកម្ពុជា - ảnh 1 នាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានគណៈបក្សប្រជាជនកម្ពុជាសម្ដេច តេជោ ហ៊ុន សែន (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក្នុងដំណើទស្សនកិច្ចនាពេលថ្មីៗនេះរបស់សម្ដេច ហ៊ុន សែន នៅវៀតណាម (រូបថត៖VOV)

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ទិវាបង្កើតគណៈបក្ស ប្រជាជនកម្ពុជា (ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ - ថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៧) គណៈ កម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាមបានផ្ញើសារទូរលេខអបអរសាទរជូនចំពោះគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា។

        ក្នុងសារទូរលេខនេះ បក្សកុម្មុយនីស្តវៀតណាមនិងប្រជាជនវៀតណាមបាន ជូនពរគណៈបក្សប្រជាជនកម្ពុជានិងប្រជាជនកម្ពុជា ដែលទទួលបាន សមិទ្ធិផលដ៏ធំធេងនាពេលកន្លងទៅ ហើយអបអរសាទរគណៈបក្សប្រជាជន កម្ពុជា ដែលទើបនឹងដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤។វៀតណាមជឿជាក់ថា  ក្រោមការដឹកនាំរបស់គណៈបក្ស ប្រជាជនកម្ពុជានោះ ប្រជាជនកម្ពុជានឹងរក្សារឹងមាំសន្តិភាព ស្ថិរភាព ហើយ ទទួលបានសមិទ្ធិផលជាច្រើនថែមទៀតក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

        បក្សកុម្មុយនីស្តវៀតណាមនិងប្រជាជនវៀតណាមក៏បានសំដែងក្ដីសប្បាយ រីករាយចំពោះការអភិវឌ្ឍន៍យ៉ាងល្អប្រសើរនៃទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ច សហប្រតិបតិ្តការលើគ្រប់វិស័យរវាង វៀតណាមនិងកម្ពុជា ដើម្បីផលប្រយោជន៍ របស់ប្រជាជននៃប្រទេសនិមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការ និងវឌ្ឍនភាពក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ