សារទូលេខរបស់នាយករដ្ឋមន្រ្តី៖ មិនទុកឲ្យប្រជាជនខ្វះស្បៀងអាហារ ខ្វះជំនួយផ្នែកវេជ្ជសាស្រ្តក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ទាល់តែសោះ

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ទើបបានចុះហត្ថលេខានិងផ្សព្វផ្សាយ នូវសារទូរលេខរបស់លោកនាយករដ្ឋមន្ត្រី ស្តីពីការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩។ 
សារទូលេខរបស់នាយករដ្ឋមន្រ្តី៖ មិនទុកឲ្យប្រជាជនខ្វះស្បៀងអាហារ ខ្វះជំនួយផ្នែកវេជ្ជសាស្រ្តក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ទាល់តែសោះ - ảnh 1ទីក្រុង Vi Thanh ខេត្ត Hau Giang បានរៀបចំ "រថយន្តមនុស្សធម៌" ដើម្បីដឹកជញ្ជូនទំនិញនិងរបស់របរចាំបាច់ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ នៅខ័ណ្ឌ Binh Tan ទីក្រុងហូជីមិញ (រូបថត៖ VOV)

សារទូរលេខនេះបានបញ្ជាក់ថា៖ ចំពោះមុខការវិវឌ្ឍយ៉ាងស្មុគ្រស្មាញនៃជំងឺកូវីដ ១៩ នាយករដ្ឋមន្រ្តីបានស្នើឱ្យគណៈកម្មាធិការប្រជាជននៃខេត្តនិងទីក្រុងចំណុះមជ្ឈឹម ដែលកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសង្គម ដោយផ្អែកលើស្ថានភាពជំងឺរាតត្បាតនៅក្នុងមូលដ្ឋាន ដើម្បីចេញសេចក្តីសម្រចលើការបន្តរក្សាគម្លាតសង្គមគួរតែបន្តដែរឬអត់។  ទន្ទឹមជាមួយគ្នានេះ បន្តឆ្លៀតយកពេលវេលា ធ្វើតេស្តិ៍យ៉ាងឆាប់រហ័ស និងរកឃើញ F0 បន្ទាន់។  ពោលគឺ ចាំបាច់តែមិនអនុញ្ញាតឱ្យប្រជាជនណាម្នាក់ខ្វះស្បៀងអាហារ សម្លៀកបំពាក់ ទីជម្រកឬជំនួយផ្នែកសុខាភិបាលទាល់តែសោះ។ ធ្វើបានដូច្នេះ ប្រជាជនអាចនឹងនរចិត្ត នៅហ្នឹងកន្លែងនិងគោរពតាមបទបញ្ជាស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតយ៉ាងម៉ឺងមាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ