ស៊ីរីនឹងដាក់ពង្រាយទាហាននៅ Idlib

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសស៊ីរីលោក Walid al-Muallem នាថ្ងៃទី៣០ ខែសីហា បាន ឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាលនឹងត្រូវបានដាក់ពង្រាយនៅតំបន់ប៉ែកខាងជើង ខេត្ត Idlib ដែលកំពុងត្រូវទន្ត្រានកាន់កាប់ដោយកម្លាំងឧទ្ទាម ហើយគោលដៅ ស្នូលរបស់ Damascus គឺជាក្រុមឧទ្ទាម al-Nursa។
        ថ្លែងមតិបន្ទាប់ពីជំនួបចរចាជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសលោក al-Muallem បានសង្កត់ធ្ងន់ថា ស៊ីរីនឹងមិនប្រើប្រាស់ អាវុធគីមីក្នុងការវាយប្រហារណាមួយឡើយ ព្រមទាំងបញ្ជាក់ថា ស៊ិរីមិនមាន ប្រភេទអាវុធដូច្នេះទេ។ លោកក៏បានសន្យាថា កងទ័ពស៊ីរីនឹងជៀសវាងការបង្ក ឡើងការខូចខាតដល់ជនស៊ីវិលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ