សារព័ត៌មានអន្តរជាតិចុះផ្សាយអំពីមរណភាពរបស់អតីតអគ្គលេខាបក្សវៀតណាមលោក Do Muoi

(VOVWORLD) - ទីភ្នាក់ងារនិងស្ថាប័នសារព័ត៌មានអន្តរជាតិជាច្រើន នៅក្នុងថ្ងៃទី២ ខែតុលា បានចុះផ្សាយដោយព្រមៗគ្នាស្ដីពីការដែលអតីតអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Do Muoi បានទទួលមរណភាព។

ទីភ្នាក់ងារសារព័ត៌មាន BBC របស់អង់គ្លេសបានសង្ខេបឡើងវិញនូវអាជីព នយោបាយរបស់លោក Do Muoi ហើយអះអាងថា លោកបានកាន់តំណែងជា អគ្គលេខាបក្សនៅក្នុងដំណាក់កាលដែលប្រទេសជាតិមានការផ្លាស់ប្ដូរដ៏ស៊ីជំរៅ។ កាសែតនេះបានបញ្ជាក់ថា អតីតអគ្គលេខាបក្សលោក Do Muoi បានខិតខំប្រឹង ប្រែងគាំទ្រចំពោះសកម្មភាពកែទម្រង់សេរីភាពសេដ្ឋកិច្ច ដើម្បីបន្តមរតក របស់អគ្គលេខាបក្សលោក Nguyen Van Linh។

ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានចុះផ្សាយជីវប្រវត្តិសង្ខេបនិង រយៈពេលធ្វើសកម្មភាពនយោបាយរបស់អតីតអគ្គលេខាបក្សលោក Do Muoi ព្រមទាំងអះអាងថា លោកបានរួមចំណែកដ៏ធំធេងទៅក្នុងបុព្វហេតុបដិវត្តន៍របស់ បក្សនិងប្រជាជន ជាពិសេសគឺក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ។

កាសែត Financial Times របស់អង់គ្លេសក៏បានចុះផ្សាយព័ត៌មានដែលឲ្យ ដឹងថា អតីតអគ្គលេខាបក្សលោក Do Muoi បានទទួលមរណភាពក្នុងជន្មាយុ ១០១ឆ្នាំ បន្ទាប់ពីបូជាអាជីពនយោបាយទាំងមូលរបស់ខ្លួនសម្រាប់ការតស៊ូ ដើម្បីឯករាជ្យក៏ដូចជាវឌ្ឍនភាពរបស់ប្រទេសជាតិ។ កាសែតនេះវាយតំលៃខ្ពស់ ចំពោះស្នាដៃដ៏ធំធេងរបស់លោកក្នុងដំណាក់កាលដែលវៀតណាមអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មីនាចុងប៉ុន្មានឆ្នាំ១៩៨០។ កាសែតនេះក៏ចាត់ទុកថា អតីតអគ្គ លេខាបក្សលោក Do Muoi បានបើកចេញសម័យកាលថ្មីសម្រាប់ផ្នែកកិច្ចការបរ ទេសវៀតណាម ហើយជួយឲ្យរូបភាពវៀតណាមលេចធ្លោថែមទៀតលើឆាកអន្តរជាតិ។

ទីភ្នាក់ងារសារព័ត៌មានធំៗផ្សេងទៀតដូចជា Washington Post ABCnews New York Times និង Daily Mail ក៏បានចុះផ្សាយអំពីមរណភាពរបស់អតីតអគ្គ លេខាបក្សលោក Do Muoi ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ