សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី
|
សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី (TASS) |
Vovworld-ក្រុមហ៊ុនសារព័ត៌មាននិងផ្សពផ្សាយអន្តរជាតិជាច្រើនក្នុងរយៈពេល
២ថ្ងៃ ទី៦និងទី៧មេសាបានជូនតំណឹងនិងពិចារណាអំពីដំណើរទស្សនកិច្ចនៅវៀត
ណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev។ នៅសហព័ន្ធរុស្ស៊ី បណ្ដា
ទីភ្នាក់ងារសារព័ត៌មានធំៗដូចជា Ria Novosti, TASS, Interfax សុទ្ធតែបានជូនតំណឹង
អំពីលទ្ធផលនៃការចរចាររវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung
និងនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev ក៏ដូចជាការជួបសន្ទនារបស់
នាយករដ្ឋមន្ត្រី Medvedev ជាមួយអគ្គលេខាលោក Nguyen Phu Trong និងប្រធានរដ្ឋ
លោក Truong Tan Sang។
ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានជូនតំណឹងអំពីការដែល
ហាណូយនិងម៉ូស្គូនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតដំបន់ពាណិជ្ជកម្ម
សេរី។ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកបានដកស្រងពាក្យរបស់នាយករដ្ឋ
មន្ត្រីរុស្ស៊ីលោក Medvedev ថា ព្យាករណ៍តំលៃប្រាក់ពាណិជ្ជកម្មប្រចាំឆ្នាំជាមួយវៀត
ណាមអាចកើនឡើង៤ដងមុនឆ្នាំ២០២០ ឡើងដល់១មឺនលានដុល្លារអាមេរិក៕