សារព័ត៌មានអន្តរជាតិស្ងើចសរសើរវៀតណាមក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានពណ៌នាថា RCEP ជាលទ្ធផលមួយក្នុងចំណោមលទ្ធផលដែលត្រូវបានទន្ទឹងរង់ចាំបំផុតនៅកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ។
សារព័ត៌មានអន្តរជាតិស្ងើចសរសើរវៀតណាមក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ - ảnh 1 ថ្នាក់ដឹកនាំបណ្ដាប្រទេសចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP។ (រូបថត៖ VOV)

សារព័ត៌មានតំបន់និងអន្តរជាតិបានចុះផ្សាយដោយព្រមៗគ្នាថា កិច្ច ប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានាបានប្រព្រឹត្តទៅ ប្រកបដោយជោគជ័យដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មធំបំផុតលើពិភពលោក ក្នុងនោះដាក់អាស៊ីអាគ្នេយ៍នៅទីតាំងស្នូល។ សារព័ត៌មានអន្តរជាតិបានសង្កត់ធ្ងន់ថា លទ្ធផលនេះមានសញ្ញាសម្គាល់ដ៏ ធំធេងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០។ តាមនោះ ប្រទេសអាស៊ានទាំង១០រួមជាមួយចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលីនិង នូវែលហ្សេឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយក្នុងតំបន់ (RCEP) ក្នុងគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្រោយពីជម្ងឺ Covid-19។ បណ្ដាសមាជិកនៃកិច្ចព្រមព្រៀងនេះស្រូបយក ជិត១/៣ចំនួនប្រជាជនពិភពលោក និង២៩% GDP សកល។

ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានពណ៌នាថា RCEP ជាលទ្ធផលមួយក្នុងចំណោមលទ្ធផលដែលត្រូវបានទន្ទឹងរង់ចាំបំផុតនៅកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ។

ក្នុងពេលជាមួយគ្នានោះ កាសែត Khmer Times របស់កម្ពុជាកាល ពីថ្ងៃទី១៦ វិច្ឆិកា បានចាត់ទុកថា ក្នុងនាមជាសមាជិកមួយដ៏សកម្មនិងមាន ការទទួលខុសត្រូវ វៀតណាមមានការរួមចំណែកជាច្រើនដល់អាស៊ាន។ ការជ្រើសរើសមូលបទ “ភាពស្អិតរមួតនិងការឆ្លើយតប” សម្រាប់ឆ្នាំអាស៊ាន ២០២០ នោះ បានបង្ហាញគោលបំណងរបស់វៀតណាមចង់ធានាអាស៊ាន មួយប្រកបដោយឯកភាពដែលអាចឈររឹងមាំនៅចំពោះមុខផលប៉ះពាល់នៃស្ថានភាពអន្តរជាតិ។

ទីភ្នាក់ងារសារព័ត៌មាន Sputnik បានវាយតម្លៃថា វៀតណាមបាន សម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចជាប្រធានអាស៊ានឆ្នាំ២០២០ ជាមួយនឹង ការត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ ការជ្រើសរើសគោលដៅនិង អាទិភាពដ៏សមស្រប ដែលបានបន្សល់ទុកនូវសញ្ញាសម្គាល់សំខាន់ ជាច្រើន។ អាណត្តិប្រធានអាស៊ានឆ្នាំ២០២០របស់វៀតណាមបានបិទ បញ្ចប់ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតលើ ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ