សាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ក្នុងឱកាសវៀតណាមទទួលនូវតួនាទីសំខាន់ៗ សម្រាប់ឆ្នាំថ្មី ២០២០

(VOVWORLD) -  នាថ្ងៃទី១ ខែមករា អគ្គលេខាបក្ស ប្រ ធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញផ្ញើសារឆ្នាំថ្មី ២០២០ ជាឆ្នាំគូសបញ្ជាក់នូវព្រឹត្តិការណ៍ ដែលជាលើកដំបូង ហើយក្នុងពេលតែមួយ វៀតណាមមានកិត្តិ យសទទួលតួនាទីសំខាន់ៗចំនួនពីរ គឺប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ២០២០ និងសមាជិកមិនអិចន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។

សាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ក្នុងឱកាសវៀតណាមទទួលនូវតួនាទីសំខាន់ៗ សម្រាប់ឆ្នាំថ្មី ២០២០ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថតៈ TTXVN) 

នៅក្នុងសារនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចទាំងពីរនេះ ដែលបង្ហាញពីការអនុវត្តឥតកែប្រែនូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ជាពិសេស ពិពិធកម្មនិងពហុភាគីនីយកម្មក្នុងទំនាក់ទំនងការបរទេស។ ម្យ៉ាងវិញទៀត បង្ហាញពីបំណងប្រាថ្នារបស់វៀតណាមក្នុងការរួមចំណែកដល់សន្តិភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

លើសពីនេះទៅទៀត វៀតណាមបានកំណត់ប្រធានបទ “ការផ្សាភ្ជាប់និងការបន្សាំ ដោយម្ចាស់ការ” សម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ និង “វៀតណាម៖ ដៃគូដែលអាចទុកចិត្តបានសម្រាប់សន្តិភាពប្រកបដោយចីរភាព” ខណៈពេលដែល ទទួលយកតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។ ជាមួយប្រធានបទនោះ វៀតណាមនឹងចូលរួមជាមួយបណ្តាប្រទេសសមាជិក មិត្តភក្តិនិងដៃគូនានា ដោយផ្តោតលើទិសដៅធំៗដូចជា៖ ទី ១ លើកកម្ពស់ផលប្រយោជន៍រួមរបស់តំបន់និងសហគមន៍អន្តរជាតិ គឺសន្តិភាព កិច្ច សហប្រតិបត្តិការនិងការអភិវឌ្ឍ។ ទី ២ ជំរុញតួនាទីនៃពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ដើម្បីពិភពលោកមួយដែលមានសន្តិភាព យុត្តិធម៌និងល្អប្រសើរជាងមុន។ ជាពិសេស ក្នុងឱកាសនេះ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយ រវាងអាស៊ាននិងអង្គការសហប្រជាជាតិ។ ទីបី ម្ចាស់ការនិងចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោកនិងក្នុងតំបន់ ជាពិសេសបញ្ហាដែលជះឥទ្ធិពលដោយផ្ទាល់ ដល់ផលប្រយោជន៍របស់បណ្តាប្រទេសនិងតំបន់តែម្តង។

លោកអគ្គលេខាបក្ស  ប្រធានរដ្ឋវៀតណាមបានបញ្ជាក់ថា ការទទួលយកនូវភារកិច្ចសំខាន់ៗទាំងពីរនេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ផង ប៉ុន្តែក៏ជាបញ្ហាប្រឈមផង ដែលទាមទារឱ្យមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ក៏ដូចជា ការចូលរួមចំណែករបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូលផងដែរ។ ទន្ទឹមជាមួយគ្នានេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមក៏បានជឿជាក់ថា វៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២០ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ជាក់ជាពុំខាន ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិ ភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភព លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ