ស្រាវជ្រាវទិសដៅសមស្របសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន

(VOVWORLD) -នារសៀលថ្ងៃទី១៨កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូវិទ្យា ស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោក Hidetoshi Nishimura ប្រធានវិទ្យាស្ថាន ក្នុងឱកាសគណៈប្រតិភូបានរួមសហការ ជាមួយក្រសួងការបរទេសវៀតណាម រៀបចំសិក្ខាសាលាស្តីពី “អាស៊ាន រយៈពេល ៥០ឆ្នាំ៖ សហគមន៍សេដ្ឋកិច្ចអាស៊ាន-ឱ កាសសម្រាប់សហគ្រាសវៀតណាម”។ 
ស្រាវជ្រាវទិសដៅសមស្របសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន - ảnh 1 ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយលោក Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA)

នៅក្នុងជំនួបនេះ សមាជិកម្នាក់ៗបានផ្លាស់ប្តូរនូវខ្លឹមសារស្រាវជ្រាវមួយចំនួនរបស់ ERIA ស្តីពីវៀតណាមនិយាយដោយឡែកនិងសហគមន៍សេដ្ឋកិច្ចអាស៊ាននិយាយ រួម។ មតិជាច្រើនបានទទួលស្គាល់ថា វៀតណាមទទួលបានជោគជ័យក្នុងការធ្វើ កំណែទម្រង់បែបបទរដ្ឋបាល លើកកំពស់ការចូលរួមរបស់តំបន់ឯកជនក្នុងការធ្វើ កំណែទម្រង់គោលនយោបាយ។ រដ្ឋាភិបាលវៀតណាម ជានិច្ចកាលបើកទ្វារសម្រាប់ តំបន់ឯកជន ដើម្បីតំបន់ឯកជនមានឱកាសជួបសន្ទនាជាមួយរដ្ឋាភិបាល ។ ការ បង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងបើកចេញឱកាសជាច្រើនសម្រាប់តំបន់ឯកជនវៀតណាម។ ក្នុងនាមជាប្រធានគណៈកម្មការច្រកទ្វារតែមួយជាតិ ច្រកទ្វារតែមួយអាស៊ាន ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានឲ្យដឹងថា វៀត ណាម កំពុងខិតខំប្រឹងប្រែងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ពាណិជ្ជកម្មដើរទន្ទឹមនឹងការប្រឆាំងជាមួយការកេងបន្លំពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ