សិល្បះតុក្កតាទឹកវៀតណាម

          (VOV)_​ តុក្កតាទឹកជាសិល្បះសម្ដែងមួយដ៏វិសេសវិសាលរបស់វៀតណាម
 ដែលបានបង្កើតតាំងពីសតវត្ស៍ទី១១មក ដោយពោពេញទៅដោយអត្តសញ្ញាណ
វប្បធម៌ប្រជាប្រិយវៀតណាម។ ដោយ​ប្រើប្រាស់ផ្ទៃទឹកជាទីកន្លែងសម្ដែង ​​តុក្កតា
ទឹកដែល ត្រូវបានធ្វើ់ពីឈើ មានរូបរាងរឹង នឹងមានពណ៌សាមញ្ញធ្មតានេះ ស្រាប់
តែប្រែ​ទៅជា​ផ្លែក ទន់ភ្លន់ រស់រវើក​​ចំពោះមុខ​ទស្សនិកជន។ ​អាថន៍កំបាំង​របស់
តុក្ក​តា​ទឹកត្រូវបានទឹកលាក់កំបាំង។ ទស្សនិកជនឃើញរូបតុក្កតាជូនលេច​ជូន
បាត់​លាយ​ឡំនឹងសម្លេងស្គរសម្លេងផាវ ធ្វើអោយទស្សនីយភាពកាន់តែទន់ភ្លន់
នឹង​មានភាពរស់រវើក​។

សិល្បះតុក្កតាទឹកវៀតណាម - ảnh 1
សិល្បះតុក្កតាទឹកវៀតណាម

          ដោយមាន​លក្ខណះជាតិ​​តុក្កតាទឹកមានភាព​ជិតស្និទ្ធចំពោះជីវភាព រស់នៅ​
ប្រចាំថ្ងៃ របស់ប្រជាជន រួមចំណែក​ច្រើន ក្នុងការផ្សព្វផ្សាយរបៀបផលិតកម្ម ​អប់រំ​
ស្មារតីស្នេហារជាតិ សិលធម៌ របៀបរស់នៅសំរាប់ប្រជាជនគ្រប់ស្រទាប់។ ឧទា
ហរណ៍៖ ការកិនស្រូវ បុកស្រូវ ចាប់ត្រី រឿងព្រេង…លៗ ។ ទន្ទឹមនឹងនោះ  របៀប​
សម្ដែង​តុក្កតាទឹកក៏មានការ​ផ្លាស់ប្តូរថ្មីជានិច្ច​ ខ្លឹមសារនៃ​ឈុត​សម្ដែង និមួយៗ ​
ត្រូវបានរួមផ្សំយ៉ាងល្អឥតខ្ចោះរវាងលក្ខណះ​ប្រពៃណីជាមួយ​ទំនើប ​ធ្វើសមា​ហរ
ណ​កម្ម ជាមួយ​វប្បធម៌អន្តរជាតិ​ដូចជា៖ របាំ Bale Lebedinoye Ozero ​របស់រុស្ស៊ី 
ការប្រជល់គោ របស់អេស្បាញ ត្រូវបានបញ្ជូលក្នុងការសម្ដែងតុក្កតាទឹក។ បន្ទាប់
ពីពេលបានមើលសម្ដែងតុក្កតាទឹក រោងល្ខោនតុក្កតាទឹកថាំងឡង់ លោក Nguyen
 Tuan Anh ទស្សនិកជនហាណូយមួយនាក់បានអោយដឹងថា៖

          “តុក្កតាទឹកវៀតណាមមិនគ្រាន់តែជាការសម្ដែងសិល្បះតែប៉ុណ្ណោះទេ ថែម
ទាំងជាការរួមផ្សំ​បញ្ញាស្មារតីរបស់មនុស្សវៀតណាម​​ផងដែរ។​ ទស្សនិកជនម្នាក់ៗ​
សុទ្ធតែងឿងឆ្ងន់​ថា៖​បណ្ដាសិល្បករបានបញ្ជាតុក្កតាទឹក​យ៉ាងដូចម្តេច ដើម្បីមាន​
ឈុតសម្ដែង​ល្អអស្ចារ្យដូច្នេះ? តុក្កតាទឹកបានធ្វើអោយទស្សនិកជនងឿ​ឆ្ងន់មាន
ការជក់ចិត្តយ៉ាងខ្លាំង។”

សិល្បះតុក្កតាទឹកវៀតណាម - ảnh 2
សិល្បះតុក្កតាទឹកវៀតណាម

​ការជោគជ័យឬបរាជ័យរបស់តុក្កតាទឹកត្រូវផ្អែកភាគច្រើនទៅលើការ​បញ្ជារបស់
សិល្បករ។ ក្រោយរនាំងបាំង បណ្ដាសិល្បករត្រូវឈរក្នុងទឹក ហើយបញ្ជាតុក្កតា
ដោយប្រព័ន្ធខ្សែនៅខាងក្រៅនិងខ្សែរនៅក្រោមទឹក។  កក្តាសំខាន់មួយទៀតដែល
មិនអាចខ្វះបានក្នុងកម្មវិធីសម្ដែងតុក្កតាទឹក នោះគឺភ្លេង។ សម្នៀងនិងភ្លេងសុទ្ធតែ
មានជាចង្វាក់​ច្រៀង Cheo នៅភាគខាងជើងវៀតណាម។​

          លោកអ្នកនាងជាទីមេត្រី!

          នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ត្រូវបានចប់តែប៉ុណ្ណោះ សង្ឃឹមថាលោកអ្នក
នាងនឹងបានមកទស្សនាវៀតណាម ហើយបានគយគន់ការសម្ដែងតុក្កតាទឹកនេះ។
 បណ្ដាព័ត៍មាននិងអត្ថបទ របស់យើងខ្ញុំត្រូវបានចុះផ្សាយនៅលើគេហទំព័រ​៖
  http://vovworld.vn/។​រាល់សំណួរមតិរបស់​ប្រិយមិត្តសូមផ្ញើរមក អាស័យដ្ឋាន៖
កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាភាសាបរទេសវិទ្យុសម្លេង វៀតណាម  
លេខ៤៥ វិថី Ba Trieuខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@ yahoo. com.vn ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ