ស្វែងរកដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងអាស៊ានចំពោះបញ្ហាសមុទ្រខាងកើត

(VOVWORLD) -  កិច្ចសន្ទនាស្តីពីសមុទ្រលើកទី ៥ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងអាស៊ានចំពោះបញ្ហាសមុទ្រខាងកើត” បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ១៨ ខែមិថុនា នៅទីក្រុងហាណូយ។

ស្វែងរកដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងអាស៊ានចំពោះបញ្ហាសមុទ្រខាងកើត - ảnh 1ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថតៈ VOV5) 

កិច្ចសន្ទនាស្តីពីសមុទ្រលើកទី ៥ បានទាក់ទាញការចូលរួមរបស់ភ្ញៀវជាង ៧០ នាក់ដែលជាតំណាងរបស់អង្គការ, ក្រសួងការបរទេស, អ្នកតំណាងការទូត ក្រសួងនិងមន្ទីរជំនាញនានា រួមទាំងអ្នកប្រាជ្ញនិងអ្នកជំនាញកំពុងសិក្សាស្រាវជ្រាវអំពីបញ្ហាអាស៊ាននិងសមុទ្រខាងកើតផងដែរ។ នេះគឺជាឱកាសមួយសម្រាប់អ្នកប្រាជ្ញនិង ប្រតិភូអន្ដរជាតិធ្វើការពិភាក្សាស្វែងរកដំណោះស្រាយដើម្បីលើកកម្ពស់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសមាជិកក្នុងប្លុកចំពោះបញ្ហាសមុទ្រខាងកើត។

ថ្លែងនៅក្នុងពិធីបើក ប្រធានមូលនីធិ Konrad-Adenauer Stiftung (KAS) របស់ អាល្លឺម៉ង់ប្រចាំនៅវៀតណាម លោក Peter Girke បានមានប្រសាសន៍ថា កិច្ចសន្ទនាស្តីពីសមុទ្រលើកទី ៥ គឺជាសកម្មភាពបន្តបន្ទាប់ ដែលនឹងត្រូវអនុវត្តនៅក្នុងកិច្ចពិភាក្សា ស្តីពីសមុទ្រខាងកើត ដែលបានបណ្ឌិតសភាការទូតវៀតណាមរៀបចំឡើងក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ។ យោងតាមលោក Peter Girke ថា បញ្ហាជម្លោះបានបង្កើតឱ្យមានបញ្ហាប្រឈមដ៏ធំមួយសម្រាប់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏កំពុងទទួលយកទស្សនៈនិងផលប្រយោជន៍ផ្សេងគ្នាព្រមទាំងវិធីសាស្រ្តផ្សេងៗគ្នាដើម្បីដោះស្រាយជម្លោះនៅសមុទ្រខាងកើត។ ហេតុដូច្នេះកិច្ចសន្ទនាស្តីពីសមុទ្រលើកទី ៥ នេះ គឺជាឱកាសមួយសម្រាប់អ្នកប្រាជ្ញនិងអ្នកជំនាញក្នុងតំបន់និងអន្តរជាតិជួបពិភាក្សាដើម្បីស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន សម្រាប់ផ្តល់ព្រឹក្សាជួយអាស៊ាន ដោះស្រាយរាល់បញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់។

ស្វែងរកដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងអាស៊ានចំពោះបញ្ហាសមុទ្រខាងកើត - ảnh 2 វាគ្មិនក្នុងកិច្ចសន្ទនាស្តីពីសមុទ្រ (រូបថតៈ VOV5)

“អាស៊ាននៅតែព្យាយាមរក្សានិងបញ្ជាក់ពីបំណងប្រាថ្នារបស់ខ្លួនក្នុងការដើរតួនាទីជាមជ្ឈមណ្ឌលក្នុងបញ្ហាតំបន់។ កិច្ចពិភាក្សានេះ សំដៅពិភាក្សាពីបញ្ហាក្តៅគគុកក្នុងតំបន់ ដូចជាសង្រ្គាមពាណិជ្ជកម្មអាមេរិក - ចិននិងរបៀបដែលអាស៊ានអាចកំណត់និងបញ្ជាក់ពីជំហររបស់ខ្លួននៅក្នុងជម្លោះនោះ រួមទាំងតួនាទីរបស់វៀតណាមក៏ដូចជាសេចក្តីរំពឹងទុកនៅពេលដែលវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងទទួលតួនាទីជាប្រធានអាស៊ានក្នុងការឆ្ពោះទៅរកក្រមសីលធម៌សម្រាប់ភាគីនានានៅនៅសមុទ្រខាងកើត (COC)។ ខ្ញុំជឿជាក់ថា វៀតណាមនឹងរួមចំណែកដល់សន្តិភាព សន្តិសុខនៃពិភពលោកនិងបញ្ហាសមុទ្រខាងកើតក៏ជាអាទិភាពមួយផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោក Piter Girke។

ក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សានេះ ប្រតិភូក៏បានពិភាក្សានិងបានស្នើនូវមធ្យោបាយជាច្រើន ដើម្បីកំណត់អាទិភាព កំណត់ចំណុចរួមគ្នា ការកសាងទំនុកចិត្តក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដើម្បីដោះស្រាយបញ្ហាមានលក្ខណៈរស៊ើបនៅសមុទ្រខាងកើត ជាពិសេសបញ្ហានៃការរិចរិលបរិសា្ថន ការបំផ្លាញធនធានត្រីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ