ស្វែងរកវិធីទាក់ទាញជនបរទេសឱ្យមកពិនិត្យនិងព្យាបាលជំងឺនៅវៀតណាម

(VOVWORLD) - នាបច្ចុប្បន្ននេះ មន្ទីរពេទ្យនៅវៀតណាមមានភាពម្ចាស់ការក្នុងការគ្រប់គ្រង បច្ចេកទេសព្យាបាលខ្ពស់ជាច្រើន ហើយមានការចំណាយប្រាក់ទាបជាងប្រទេសដទៃទៀត។
ស្វែងរកវិធីទាក់ទាញជនបរទេសឱ្យមកពិនិត្យនិងព្យាបាលជំងឺនៅវៀតណាម - ảnh 1 ស្វែងរកវិធីទាក់ទាញជនបរទេសឱ្យមកពិនិត្យនិងព្យាបាលជំងឺនៅវៀតណាម (រូបថត៖ TTXVN)

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ មានជនបរទេសជិត ៩០ ម៉ឺននាក់មកពិនិត្យនិងព្យាបាលជំងឺ និងមានជនបរទេសសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង ១០ ម៉ឺននាក់ទៀតផង។ នេះគឺជាព័ត៌មានដែលបានផ្សាយជូនដោយតំណាងក្រសួង    សុខាភិ បាលវៀតណាមនៅឯក្នុងសិក្ខាសាលាផ្តល់យោបល់ក្នុងការកសាង គម្រោង “ទាក់ទាញ ជនបរទេសនិងប្រជាជនវៀតណាម ដែលរស់នៅក្រៅប្រទេស និងប្រជាជនវៀតណាមដែលមានប្រាក់ចំណូលខ្ពស់ មកពិនិត្យនិងព្យាបាលជំងឺមានគុណភាពខ្ពស់នៅវៀត ណាមដំណាក់កាលឆ្នាំ ២០២០-២០៣០” ដែលបានប្រព្រឹត្ដទៅនាថ្ងៃទី ១២ ដល់ ថ្ងៃទី ៣០ នៅមន្ទីរពេទ្យមជ្ឈិម Hue ។

ថ្លែងមិតនៅក្នុងសិក្ខាសាលានោះ លោកសាស្ត្រាចារ្យរង វេជ្ជបណ្ឌិត Luong Ngoc Khue ប្រធាននាយកដ្ឋានគ្រប់គ្រងការពិនិត្យនិងព្យាបាលជំងឺនៃក្រសួងសុខាភិ បាលវៀតណាមបានមានប្រសាសន៍ថា៖ «គោលបំណងនៃគម្រោងនេះគឺដើម្បីលើកកម្ពស់គុណភាពនៃការពិនិត្យនិងព្យាបាលជំងឺក្នុងប្រទេស រួមទាំងការគ្រប់គ្រងនិងអភិបាលមន្ទីរពេទ្យ យន្តការ ហិរញ្ញវត្ថុ យន្តការគ្រប់គ្រងនិងបច្ចេកទេស។ តាមនោះអាចទាក់ទាញប្រជាជន  វៀតណាមដែលស្នាក់នៅក្នុងប្រទេសឱ្យព្យាបាលជំងឺ ព្រមទាំងទាក់ទាញជនបរទេសដែលកំពុងសិក្សា ស្រាវជ្រាវ ធ្វើអាជីវកម្មនិងវិនិយោគនៅវៀតណាម អាចចូលរួមពិនិត្យនិងព្យាបាលនៅប្រទេសវៀតណាមផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ