ស៊ីហ្គេម ៣១៖ ក្រុម U២៣ ថៃ ដណ្ដើមបានចំណាត់ថ្នាក់លេខ១ក្នុងពូល B

(VOVWORLD) - ជាមួយនឹងលទ្ធផលនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃវិញ្ញាសារកីឡាបាល់ ទាត់បុរស ក្រុម U២៣ ថៃ ត្រូវជួប ក្រុម U២៣ ឥណ្ឌូណេស៊ី ដែលជាក្រុមលេខ២ ក្នុង ពូល A; ចំណែក U២៣ វៀតណាម ដែលនាំមុខពូល A នឹងត្រូវជួប U២៣ ម៉ាឡេស៊ី ដែលជាក្រុមលេខ ២ នៃពូល B។ 

ស៊ីហ្គេម ៣១៖ ក្រុម U២៣ ថៃ ដណ្ដើមបានចំណាត់ថ្នាក់លេខ១ក្នុងពូល B - ảnh 1ក្រុមបាល់ទាត់ U២៣ ថៃ។ (រូបថត៖ Zing)
នៅល្ងាចថ្ងៃទី ១៦ ឧសភា បានប្រព្រឹត្តទៅការប្រកួតចុងក្រោយចំនួន២ នៃពូល B វិញ្ញាសារកីឡាបាល់ទាត់បុរស រវាង ក្រុម U២៣ ម៉ាឡេស៊ីជាមួយក្រុម U២៣ កម្ពុជា និង U២៣ ថៃ ជាមួយ U២៣ ឡាវ។ ក្នុងការប្រកួតដំបូង ក្រុម U២៣ ម៉ាឡេស៊ី ស្មើក្រុម U២៣ កម្ពុជា ដោយលទ្ធផល ២-២។ ក្នុងការប្រកួតទី២ ក្រុម U២៣ ថៃ បានយកឈ្នះ លើ U២៣ ឡាវ ដោយលទ្ធផល ១-០ ដើម្បីឡើងកាន់ចំណាត់ថ្នាក់លេខ ១ ក្នុងពូល B។
ជាមួយនឹងលទ្ធផលនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃវិញ្ញាសារកីឡាបាល់ ទាត់បុរស ក្រុម U២៣ ថៃ ត្រូវជួប ក្រុម U២៣ ឥណ្ឌូណេស៊ី ដែលជាក្រុមលេខ២ ក្នុង ពូល A; ចំណែក U២៣ វៀតណាម ដែលនាំមុខពូល A នឹងត្រូវជួប U២៣ ម៉ាឡេស៊ី ដែលជាក្រុមលេខ ២ នៃពូល B។ ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរនឹងធ្វើឡើងនៅ រសៀលថ្ងៃទី ១៩ ឧសភា នៅកីឡាដ្ឋាន Thien Truong (Nam Dinh) និងកីឡាដ្ឋាន Viet Tri (Phu Tho)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ