ស៊ីហ្គេម ៣១៖ ក្រុមជម្រើសជាតិ U២៣ វៀតណាម ប្រកួតដំបូងឈ្នះ ៣ – ០ ក្នុងការប្រកួតជាមួយ U២៣ ឥណ្ឌូនេស៊ី

(VOVWORLD) - U២៣ វៀតណាម ចាប់ផ្តើមប្រកួតស៊ីហ្គេមលើកទី ៣១ ដោយឈ្នះយ៉ាងបញ្ជុះបណ្ជូលលើគូប្រកួតខ្លាំង U២៣ឥណ្ឌូនេស៊ី ក្នុងការប្រកួតបើកឆាកពូល A។

ស៊ីហ្គេម ៣១៖ ក្រុមជម្រើសជាតិ U២៣ វៀតណាម ប្រកួតដំបូងឈ្នះ ៣ – ០ ក្នុងការប្រកួតជាមួយ U២៣ ឥណ្ឌូនេស៊ី - ảnh 1ក្រុម U២៣ វៀតណាម (រូបថត៖ VOV)

នាយប់ថ្ងៃទី ៦ ឧសភា ក្រុម U២៣ វៀតណាម បានយកឈ្នះលើក្រុម U២៣ ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតដំបូងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៣១ នៅកីឡដ្ឋាន Viet Tri ទីក្រុង Viet Tri (ខេត្ត Phu Tho)។ U២៣ វៀតណាម ចាប់ផ្តើមប្រកួតស៊ីហ្គេមលើកទី ៣១ ដោយឈ្នះយ៉ាងបញ្ជុះបណ្ជូលលើគូប្រកួតខ្លាំង U២៣ឥណ្ឌូនេស៊ី ក្នុងការប្រកួត បើកឆាកពូល A។

ថ្វីត្បិតតែក្លាយជាម្ចាស់ជើងឯកស៊ីហ្គេមក៏ដោយ ប៉ុន្តែក្នុងតង់ទី១ U២៣ វៀតណាមបានចូលប្រកួតពានរង្វាន់ឆ្នាំនេះ ដោយមានការប្រុងប្រយ័ត្ន។ ចំណុចលេចធ្លោក្នុងការប្រកួតរបស់គ្រូបង្វឹក Park Hang Seo និងកូនក្រុមរបស់ខ្លួន គឺបទពិសោធន៍និងកម្រិតឆ្នើមរបស់កីឡាករដែលមានអាយុលើសពី ២៣ ឆ្នាំនេះ។

នៅទីបំផុត U២៣ វៀតណាម បានយកឈ្នះ U២៣ ឥណ្ឌូនេស៊ី ដោយពិន្ទុលើសលប់ក្នុងលទ្ធផល ៣-០។ ការប្រកួតបន្ទាប់ក្រុមគ្រូបង្វឹក Park Hang Seo និងកូនក្រុមគឺត្រូវជួប U២៣ ហ្វីលីពីន នៅយប់ថ្ងៃទី ៨ ឧសភា។ នេះនឹងក្លាយជាឱកាសដ៏ល្អសម្រាប់ U២៣ វៀតណាម ដើម្បីឈរផ្តាច់មុខតំណែងកំពូលតារាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ