ស៊ីហ្គេម ៣១៖ វៀតណាមបន្តនាំមុខដោយមេដាយមាសចំនួន ៨៨ គ្រឿង

(VOVWORLD) - គិតត្រឹមថ្ងៃទី ១៦ ឧសភា នៅលើតារាងមេដាយនៃស៊ីហ្គេមលើកទី៣១ ក្រុម វៀតណាមឈរនៅចំណាត់ថ្នាក់កំពូលដោយទទួលបានមេដាយមាសចំនួន ៨៨គ្រឿង; តាមពីក្រោយដោយក្រុមថៃ ជាមួយនឹងមេដាយមាសចំនួន ៣៦ គ្រឿង; ទី៣គឺក្រុមហ្វីលីពីនជាមួយនឹងមេដាយមាស៣០គ្រឿង។
ស៊ីហ្គេម ៣១៖ វៀតណាមបន្តនាំមុខដោយមេដាយមាសចំនួន ៨៨ គ្រឿង - ảnh 1តារាងមេដាយស៊ីហ្គេម ៣១ គិតត្រឹមថ្ងៃទី១៦ ឧសភា។
ជាមួយនឹងមេដាយមាសចំនួន ២០គ្រឿង ដែលដណ្តើមបានក្នុងវិញ្ញាសារជា ប្រៀបខ្លាំងដូចជា ប៉េនកាក់ស៊ីឡាត អត្តពលកម្ម តេក្វាន់ដូ ហែលទឹក... គិតត្រឹមថ្ងៃទី ១៦ ឧសភា ក្រុមវៀតណាមបន្តនាំមុខលើតារាងមេដាយ នៅព្រឹត្តិការណ៍កីឡាអាស៊ី អាគ្នេយ៍ (ស៊ីហ្គេមទី ៣១) ដោយមានមេដាយមាសចំនួន ៨៨ គ្រឿង។
ក្នុងថ្ងៃទី១៦ ខែឧសភា អត្តពលកម្មបន្តបង្កើតឡើងការចាប់អារម្មណ៍ជាថ្មីម្ដងទៀត ដោយដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង។ អ្នកប្រដាល់ ប៉េនកាក់ស៊ីឡាត បាននាំមកជូនក្រុមវៀតណាមនូវមេដាយមាសចំនួន ៥ គ្រឿង នៅពេលយកឈ្នះ ក្នុងការប្រកួតចំនួន៥ ក្នុងចំណោមការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំង៦។ ក្រុមតេក្វាន់ដូវៀតណាមក៏នាំយកមេដាយមាស៤គ្រឿងផងដែរ។
គិតត្រឹមថ្ងៃទី ១៦ ឧសភា នៅលើតារាងមេដាយនៃស៊ីហ្គេមលើកទី៣១ ក្រុម វៀតណាមឈរនៅចំណាត់ថ្នាក់កំពូលដោយទទួលបានមេដាយមាសចំនួន ៨៨គ្រឿង; តាមពីក្រោយដោយក្រុមថៃ ជាមួយនឹងមេដាយមាសចំនួន ៣៦ គ្រឿង; ទី៣គឺក្រុមហ្វីលីពីនជាមួយនឹងមេដាយមាស៣០គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ