សហគមន៍ជនវៀតណាមនៅប្រទេសជាច្រើនជួយឧបត្ថម្ភជនរួមជាតិ និង​រដ្ឋអំណាចមូលដ្ឋានក្នុងការបង្ការ ប្រយុទ្ធប្រឆាំង Covid-19

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែមេសា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា សមាគមខ្មែរ - វៀតណាម និងក្លឹបធុរជនវៀតណាមនៅកម្ពុជាបានរៀបចំពិធីប្រគល់អំណោយជួយឧបត្ថម្ភជនដើមកំណើត វៀតណាម និងជនជាតិខ្មែរ ដែលមានស្ថានភាពរស់នៅលំបាក ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ។ 
សហគមន៍ជនវៀតណាមនៅប្រទេសជាច្រើនជួយឧបត្ថម្ភជនរួមជាតិ និង​រដ្ឋអំណាចមូលដ្ឋានក្នុងការបង្ការ ប្រយុទ្ធប្រឆាំង Covid-19 - ảnh 1 ទិដ្ឋភាពនៃពិធីប្រគល់អំណោយជួយឧបត្ថម្ភជនដើមកំណើត វៀតណាម និងជនជាតិខ្មែរ ដែលមានស្ថានភាពរស់នៅលំបាក (រូបថត៖ VOV)

យោងតាមផែនការរបស់សមាគមន៍ខ្មែរ - វៀតណាម បានឲ្យដឹងថា កម្មវិធីប្រគល់អំណោយនេះ ត្រូវបានអនុវត្តនៅទូទាំង ២៥/២៥ ខេត្ត - ក្រុងរបស់កម្ពុជា។ សមាគមន៍ខ្មែរ វៀតណាម នឹងប្រគល់កញ្ចប់អំណោយដល់ជនរួមជាតិ ក៏ដូចជារដ្ឋអំណាចមូលដ្ឋាន។ លោក ប៉ានថាណាក់ ប្រធាននគរបាលសង្កាត់បឹងព្រលិត បានឱ្យដឹងថា៖ “ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានផ្តល់អំណោយជួយឧបត្ថម្ភយើងខ្ញុំក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ។ អំណោយទាំងនេះមិនត្រឹមតែជួយយើងខ្ញុំបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងមានតម្លៃខាងស្មារតីដ៏ធំធេងផងដែរ”។

ទន្ទឹមនឹងនេះ តំណាងសហគមន៍ជនវៀតណាមនៅទីក្រុង St. Petersburg រុស្ស៊ីបានប្រគល់ជូន មន្ទីរពេទ្យ Pokrovsk នៃទីក្រុងនូវ ស្រោមជើងសុខាភិបាលចំនួន ៦៦០ គូ សម្រាប់គ្រូពេទ្យក្នុងការព្យាបាល ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកលោក Ho Minh Tuan បានឲ្យដឹងថាសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកបានបើកយុទ្ធនាការរួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដោយមានសកម្មភាពជាច្រើន ដែលក្នុងនោះ លេចធ្លោបំផុតគឺ ជាចលនាកាត់ដេរម៉ាស់ផ្ដល់ជូនមន្ទីរពេទ្យ រដ្ឋអំណាច់គ្រប់ជាន់ថ្នាក់ ក៏ដូចជាអង្គភាព ដែលចូលរួមចលនាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ