សហគមន៍ប្រជាជនវៀតណាមនៅបណ្តាប្រទេសស្វាគមន៍ឆ្នាំថ្មី ២០២១

(VOVWORLD) -  ស្ថានទូតវៀតណាមប្រចាំនៅគុយបាបានរៀបចំពិធីជួបសំណេះសំណាលសហគមន៍ប្រជាជនដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ដោយមានវត្តមានរបស់ភ្នាក់ងារ តំណាងក្រុមគ្រួសារវៀតណាម និស្សិតវៀតណាមរួមទាំងគ្រួសារអាណិកជនវៀត ណាមការរស់នៅក្នុងប្រទេសគុយបាទៀតផង។

សហគមន៍ប្រជាជនវៀតណាមនៅបណ្តាប្រទេសស្វាគមន៍ឆ្នាំថ្មី ២០២១ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា លោក Le Thanh Tung

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅគុយបា លោក Le Thanh Tung បានរំលឹកឡើងវិញនូវបញ្ហាប្រឈមធំៗ ដែលជំងឺរាតត្បាតកូវីដ ១៩ បង្កឡើងដល់ពិភពលោកជាទូទៅក៏ដូចជាវៀតណាមនិងគុយបាជាពិសេស។ ទន្ទឹមនឹងនោះ លោកក៏បានពិនិត្យឡើងវិញនូវការខិតខំប្រឹងប្រែងនិងគោលនយោបាយត្រឹមត្រូវរបស់ប្រ ទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លោកឯកអគ្គរដ្ឋទូតបានបង្ហាញជំនឿថា ប្រទេសទាំងពីរនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លានៅឆ្នាំ ២០២១ជាក់ជាពុំខាន។ លោកឯកអគ្គរដ្ឋទូតបានជូនពរឲ្យសហគមន៍ប្រជាជនវៀតណាមទាំងមូល ដែលកំពុងរស់នៅធ្វើការនិងសិក្សានៅប្រទេសគុយ បា បន្តលើកកម្ពស់ប្រពៃណីសាមគ្គីភាពនិងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីចូលរួមចំណែកក្នុងការកសាងនិងការពារប្រទេសវៀតណាម ក៏ដូចជាពូនជ្រុំចំណងមិត្តភាពដ៏ស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរ។

នាថ្ងៃទី ១ មករា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតវៀតណាមនិងសមាគមប្រជា ជនវៀតណាមនៅម៉ាឡេស៊ី គម្រោងតន្រ្តីតាមអ៊ិនធឺរណែតរបស់សហគមន៍ប្រជាជនវៀតណាមនៅប្រទេសម៉ាឡេស៊ី ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដោយបង្ហាញក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មី ២០២១ តាមរយៈបទចម្រៀង “សួស្តីវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ