សហគមន៍វៀតណាមនៅប្រទេសនានាស្វាគមន៍និទាឃរដូវឆ្នាំជូតទោស័ក

(VOVWORLD) - នាថ្ងៃទី ១៥ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីរៀបចំពិធីបុណ្យតេតសម្រាប់សហគមន៍ - អំណរនិទាឃរដូវឆ្នាំជូតទោស័កឆ្នាំ ២០២០ ក្នុងបរិយាកាស កក់ក្តៅនៃស្រុកកំណើត។ 
សហគមន៍វៀតណាមនៅប្រទេសនានាស្វាគមន៍និទាឃរដូវឆ្នាំជូតទោស័ក - ảnh 1 សកម្មភាពស្វាគមន៍និទាឃរដូវឆ្នាំជូតទោស័ក (រូវថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោកស្រី Nguyen Thi Bich Hue បានរំលឹកឡើងវិញអំពីសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិក្នុងឆ្នាំ ២០១៩។ ទន្ទឹមនឹងនោះ លោកស្រីបានអរគុណចំពោះការចូលរួមចំណែករបស់សហគមន៍វៀតណាមនៅអ៊ីតាលី ហើយលោកស្រីក៏បានសង្ឃឹមថា សហគមន៍នឹងបន្តក្លាយជាស្ពានប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរផងដែរ។

ម៉្យាងវិញទៀត នាថ្ងៃដដែល នៅទីក្រុងយ៉ាំងហ្គោន ស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ាបានសហការជាមួយសហគ្រាសនិងសហគមន៍វៀតណាមក៏រៀបចំពិធីបុណ្យតេតសម្រាប់សហគមន៍ - ដោយអំណរនិទាឃរដូវឆ្នាំជូតទោស័កឆ្នាំ ២០២០ ផងដែរ។ នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ាលោក Ly Quoc Tuan បានបញ្ជាក់ថា ស្ថានទូតវៀតណាមបំណងប្រាថ្នាបន្តទទួលបានការគាំទ្រ កិច្ចសហប្រតិបតិ្តការនិងការរួមដំណើររបស់ប្រជាជនសហគមន៍រួមទាំងបណ្ដាអាជីវករវៀតណាមនៅមីយ៉ាន់ម៉ាដើម្បីរួមចំណែកក្នុងការបំពេញបេសកកម្មប្រកបដោយល្អប្រសើរក្នុងដំណើរឆ្ពោះទៅខាងមុខ។

នាយប់ថ្ងៃទី ១៦ ខែមករា នៅរដ្ឋធានីប្រាក ស្ថានទូតវៀតណាមប្រចាំនៅ សាធារណរដ្ឋឆែកក៏បានរៀបចំពិធីបុណ្យតេតប្រពៃណីជាតិនិទាឃរដូវឆ្នាំជូតទោស័កឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ